Friday, January 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់ នាំ​ទៅយក​សាកសួរ បន្ទាប់ពី​ខ្មាន់កាំភ្លើង​បាន​យក​រថយន្ត​មួយគ្រឿង​ទៅ​ចត​ក្នុងផ្ទះ​នោះ​

​ភ្នំពេញ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ឈានទៅដល់​ការបាញ់សម្លាប់​មន្ត្រីនគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ នៅ​រសៀល​ថ្ងៃទី​៣០​ធ្នូ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់ នាំ​ទៅយក​សាកសួរ បន្ទាប់ពី​ខ្មាន់កាំភ្លើង​បាន​យក​រថយន្ត​មួយគ្រឿង​ទៅ​ចត​ក្នុងផ្ទះ​នោះ ហើយ​ខណៈ​កំពុងមាន​ការសង្ស័យ​លើ ម្ចាស់ផ្ទះ​នេះ​ផងដែរ ដើម្បី​ស្រាវជ្រាវ​បន្ដ​កំណត់​មុខសញ្ញា​ទៅរក​ការឃាត់ខ្លួន ជនសង្ស័យ​មក​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​។​

​សូមបញ្ជាក់ថា មន្ត្រីនគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​ចំនួន​៩​គ្រាប់ ត្រូវ​ក្បាល​១​គ្រាប់ ត្រូវ​ខ្លួន​២​គ្រាប់ ដោយសារតែ​ទំនាស់​រឿង​គ្រោះថ្នាក់​ចរាចរណ៍​។​

​ហេតុការណ៍​បាញ់ប្រហារ​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល ស្ទើរ​តែមួយ​ក្រុងភ្នំពេញ បានកើត​ឡើង​នាយ​ប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ត្រង់​មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះ​មកដល់​ព្រឹក​ថ្ងៃទី​៣០ ខែ​ឆ្នូ ឆ្នាំ​២០២០ ដដែល រថយន្ដ​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ សៀម​រាម 2A ~4546 សង្ស័យ​នោះ​ត្រូវបាន​ប្រទះឃើញ​នៅក្បែរ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ លេខ​42 ក្នុង​សង្កាត់​ពញា​ពុន ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែង កើតហេតុ​បានអោយដឹងថា ខណៈ​នេះ​មានការ​ប្រទះឃើញ​រថយន្ត​មួយគ្រឿង ដែល​គេ​អះអាងថា ជា​រថយន្ត​របស់​ខ្មាន់កាំភ្លើង​នៅត្រង់ចំណុច​ផ្លូវ​លេខ​៤២ (​ខាងកើត​ភ្នំ​រាប​) ក្នុងភូមិ​ស្វាយ​ឧ​ត្ត​ម សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ដែល បាញ់សម្លាប់​លោកនាយរ​ង​ការិយាល័យ​កំរិត​ស្រាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ និង​ជា​ថៅកែ​ហាង​លក់​បាយ​កាលពី​រំលង អធ្រាត្រ​ចូល​ថ្ងៃទី​៣០ ធ្នូ នេះ ។ តើ​ជា​រឿង​អ្វី​ពិតប្រាកដ ទើប​ឈាន​ដក​កាំភ្លើង​បាញ់រះ​លើ​លោក​បែបនេះ​?

​ជនរងគ្រោះ​ឈ្មោះ រ៉េ ស៊ី​នេ​ត អាយុ ៤០ ឆ្នាំ មុខរបរ​ជា​មន្ត្រីនគរបាល​នាយរង​ព្រហ្មទណ្ឌ​នៃ​ស្នងការ​រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​បើករថយន្ត​ម៉ាក FORD ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 2BD 3738 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​គេ​ឃើញ​ជនបង្ក​បើករថយន្ត Lexus ពណ៌​ខ្មៅ មក​បុក​គូទ​រថយន្ត​ជនរងគ្រោះ បណ្តាល​ឲ្យ​រង​ការខូចខាត​បន្តិចបន្តួច ហើយ​នៅពេលនោះ ភាគី​ទាំងពីរ​ក៏បាន​ឈប់​ចរចា​គ្នា​។ ប្រភព​ដដែល​បន្តថា នៅពេល​ចរចា​គ្នា ភាគី​ខាង​ជនរងគ្រោះ​បាន​សម្រួល​ដោយ​ឲ្យ​ភាគី​បង្ក​យក​រថយន្ត​ទៅ​ជួសជុល​ដើម្បី​បញ្ចប់រឿង​។ ប៉ុន្តែ មិនដឹង​ជា​យ៉ាងម៉េច បើ​តាមរយៈ​វីដេអូ​នៃ​កាមេរ៉ា​សុវត្ថិភាព​ត្រូវបាន​បញ្ចេញ គឺ​ខណៈពេល​ជនរងគ្រោះ​កំពុង​ឱន​មើល​គូទ​រថយន្ត​ខ្លួន​ដែល​រង​ការខូចខាត ស្រាប់តែ​ខ្មាន់កាំភ្លើង​ម្នាក់​ក្នុងចំណោម​ជនបង្ក បាន​ដក​កាំភ្លើង​បាញ់​សំដៅ​ទៅលើ​ជនរងគ្រោះ​ជាច្រើន​គ្រាប់ រួច​ប្រញាប់ប្រញាល់​នាំគ្នា​ឡើង​រថយន្ត​បើក​រត់គេចខ្លួន​បាត់ស្រមោល​។​

​សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​នេះ​ត្រូវបាន​គេ​ដោះ​ផ្លាកលេខ​ចេញ​ដោយ​ចត​អែប​កៀន​ផ្ទះ​យ៉ាង​ត្រឹមត្រូវ​តែម្តង ហើយ​សមត្ថកិច្ច ក៏​កំពុង​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ចាស់​ផ្ទះ​នេះ​ផងដែរ ។

​បើតាម​ម្ចាស់ផ្ទះ​នេះ​អះអាង​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ម៉ោង​ប្រហែល ២ រំលងអធ្រាត្រ​ថ្ងៃ​ដដែល គាត់​បាន​ធុំក្លិន​ឈ្ងៀម នៅ​ជិត​ផ្ទះ ហើយ​គាត់​បាន​ចេញមក​មើល​ក៏​ឃើញ​បុរស​ម្នាក់ បាន​ឡើង​ជិះ​ម៉ូតូ​មួយគ្រឿង​ចេញទៅ​បាត់ ដោយ​ទុក​រថយន្ត​ចត​ចោល​នៅទីនេះ​។​

​ទោះបីជា​យ៉ាងណា សមត្ថកិច្ច បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ខាងលើ នាំ​ទៅយក​សាកសួរ​បន្ត ហើយ​ខណៈ​កំពុងមាន​ការសង្ស័យ​លើ ម្ចាស់ផ្ទះ​នេះ​ផងដែរ ដើម្បី​ស្រាវជ្រាវ​បន្ដ​កំណត់​មុខសញ្ញា​ទៅរក​ការឃាត់ខ្លួន ជនសង្ស័យ​មក​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕ រក្សា​សិទ្ធិ ដោយ​៖ ពន្លឺ ហេង​វុត្ថា លឹម​ហុង​


×