Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​អូរ​ជាំ ភ្ញៀវទេសចរ​ជ្រើសរើស​កន្លែង​បោះតង់ សម្រាក​បន្ធូរ​អារម្មណ៍​ពេលយប់​

​បាត់ដំបង ៖ កញ្ញា កេ​សី ជា​និស្សិត​រស់នៅក្នុង​ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា នាង​ជាមួយ​មិត្តភក្តិ​មាន​គ្នា​ទាំងអស់​ចំនួន ៨​នាក់ ក្នុង​គោលបំណង​ដំណើរ​កម្សាន្ត ដើម្បី​សម្រាក​មួយ​យប់​ផ្លាស់ប្តូរ​បរិយាកាស ពិសេស​ពេល​រាត្រី​នៅ​ជ្រលង​ភ្នំ និង​មានទឹក​ថ្លាឆ្វេង​ហូរ​គួច​ត្របាញ់​យ៉ាង​ត្រជាក់ ដែល​ធ្វើ​គ្រប់គ្នា​មាន​អារម្មណ៍​សប្បាយរីករាយ និង​ស្រស់ស្រាយ​ជាទីបំផុត​។

ក្រុមនិស្សិត​របស់​នាង បានជ្រើសរើស​គោលដៅ​តំបន់​ទឹកធ្លាក់​អូរ​ជាំ ក្នុងការ​ដើរលេង​បន្ធូរ​អារម្មណ៍​នេះ ដោយសារ​សម្លឹង​ឃើញថា នៅទីនេះ​ជា​តំបន់​ធម្មជាតិ​ពណ៌​ប៉ៃ​តង​នៅ​ព​ទ្ធ​ជុំវិញ មាន​ឮ​សំឡេង​សត្វ​ស្រែកយំ​ទ្រហឹងអឺងកង ស្នូរ​សំឡេង​ទឹក​ហូរ​រងំ និង​ម្យ៉ាងទៀត​វា​ជា​បំពេញ​សេចក្តីប្រាថ្នា​របស់​ពួក នាង​មកជា​យូរ​ផងដែរ​។ រួមមាន​ទាំង​កម្លាំង​ប្រជា​ការពារ​មួយចំនួនទៀត​យាម​ប្រចាំការ ដើម្បី​ធានា​សន្តិសុខ​ជូន​ដល់​ភ្ញៀវទេសចរ ដែល​មក​ចូល​លេង​កម្សាន្ត​នៅទីនេះ​។

កាលពីមុន​នៅទីនេះ មាន​ភ្ញៀវ​មក​ចូល​លេង​ត្រឹមតែ​ថ្ងៃ​បុណ្យទាន​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ននេះ​មាន​ភ្ញៀវទេសចរ​បែប​ជា​លក្ខណៈ​គ្រួសារ ជា​លក្ខណៈ​មិត្តភក្តិ​ឬ​ក្រុមការងារ បាននាំគ្នា​មក​ចូល​លេង​លំហែរ​កាយ​ជា​រៀង​រាល់ពេល​មិន​រាល់ថ្ងៃ​។ ភ្ញៀវទេសចរ​ភាគច្រើន ជា​ភ្ញៀវ​នៅក្នុង​ស្រុក​មាន​មកពី​ខេត្ត​ជាច្រើន​ដូចជា ខេត្តបាត់ដំបង ភ្នំពេញ ខេត្តសៀមរាប ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ​ជាដើម​។​ល​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​រយះពេល ១០​ខែ​ដើមឆ្នាំ ២០២០​នេះ មាន​ភ្ញៀវទេសចរ​ដែល​ចូល​មកលេង​ក្នុង​ខេត្តបាត់ដំបង មាន​សរុប​ចំនួន ៤៤៨,២១៩ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៤១៦,០៦២ នាក់​និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៣២,១៥៧ នាក់​៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

×