Naomi Wu អាយុ ២៣ ឆ្នាំ ដែលជាអ្នកមានទេពកោសល្យខាងគំនិតច្នៃប្រឌិតខ្លួនឯង (DIY) និងជំនាញបច្ចេកវិទ្យាផ្នែក Hardware មកពីទីក្រុង Shenzen ប្រទេសចិន ត្រូវបានមនុស្សជាច្រើនកោតសរសើរជាខ្លាំងថា ពុំមែនត្រឹមតែពហុជំនាញប៉ុណ្ណោះទេ តែនាងថែមទាំងមានរូបសម្រស់សិចស៊ី ប្រៀបនឹងតារា១ដួងទៀតផង ។
Wu បានបង្កើត ‘FashionTech Wearables’ និងចែករំលែកស្នាដៃទាំងនោះនៅលើអនឡាញ តាមរយៈ YouTube និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយប្រើឈ្មោះថា ‘SexyCyborg’ ។
ឥឡូវនេះ នាងមាន subscriber ជាង ២១,០០០ នៅលើ YouTube និងក៏បានបង្កើតឡើងនៅគណនី Patreon សម្រាប់អ្នកទស្សនារបស់នាង ដើម្បីចូលរួមគាំទ្រនាង ។
Wu បានសិក្សាភាសាអង់គ្លេសនៅសាលា ប៉ុន្តែ នាងបានរៀនជំនាញបច្ចេកវិទ្យានៅលើអ៊ីនធើរណេត តាមរយៈគ្រុប WeChat ហើយឥឡូវនេះ នាងគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកត្រួសត្រាយផ្លូវជាច្រើននាក់ សម្រាប់យុវនារីក្មេងៗនៅក្នុងវិស័យផ្នែកបច្ចេកវិទ្យា ៕ ចន្ទី
A few pics of my 3D printed Bikini top on July 4th. If you missed it, video is here: https://t.co/BnFV6yYra9 pic.twitter.com/YxNf0u5UlI
— Naomi Wu (@RealSexyCyborg) July 5, 2017