ហេតុអ្វីបានជាចុងក្រោយកូរ៉េខាងជើងបានលុបចោលកិច្ចប្រជុំ របស់ពួកគេជាមួយនឹងអនុប្រធានាធិបតីអាមេរិក?
លោក Mike pence អង្គុយនៅក្បែរប្រធានប្រតិភូកូរ៉េ លោកគីម ជុងណាម និងលោកស្រី kim jo-jong ជាប្អូនស្រីរបស់លោក Kim Jong- Un នៅការបើកកីឡាអូឡាំពិក ទីក្រុង Pyeongchang ។
អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានយល់ព្រមជួបជាមួយមន្រ្តីកូរ៉េខាងជើង អំឡុងការប្រកួតកីឡាអូឡាំពិកនៅកូរ៉េខាងត្បូង ប៉ុន្តែព្យុងយ៉ាងបានលុបចោលនៅនាទីចុងក្រោយ។ ព័ត៌មាននេះត្រូវបានបង្ហាញដោយវ៉ាស៊ីនតោនប៉ុស្តិ៍។ យោងតាមកាសែតនេះ កិច្ចប្រជុំ ត្រូវបានរៀបចំធ្វើនៅថ្ងៃ 10 កុម្ភៈ ប៉ុន្តែមុនពេលជួប មិនបានពីរម៉ោងផង កូរ៉េខាងជើងបានប្រកាសការដកខ្លួន។ នេះគឺជាថ្ងៃគណៈប្រតិភូកូរ៉េខាងជើង រួមបញ្ចូលទាំងប្អូនស្រីលោក គីម ជុងអ៊ុន, Kim Jo-jong -ជួបប្រជុំជាមួយលោកប្រធានាធិបតីគឺប្រទេសកូរ៉េខាងត្បូង Moon Jae-in ហើយបានអញ្ជើញគាត់ទៅទស្សនាទីក្រុងព្យុងយ៉ាង។
ការិយាល័យរបស់អនុប្រធានាធិបតីបាននិយាយថា ការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាង ត្រូវបានផ្លាស់ប្តូរដោយលោក Pence បានជួបជាមួយអ្នករត់ចោលជួរ និងប្រកាសការដាក់ទណ្ឌកម្មថ្មី។ មុនពេលមកដល់ប្រទេសកូរ៉េលោក Pence បាននិយាយថា សហរដ្ឋអាមេរិកនឹងប្រកាស “ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងបំផុត” ទៅលើកូរ៉េខាងជើង។
មុនពេលដំណើរទស្សនកិច្ចនៅអាស៊ីអនុប្រធានាធិបតីអាមេរិកមិនបានបញ្ជាក់ថា តើលោកបានជួបជាមួយក្រុមមន្រ្តីកូរ៉េខាងជើង បានឬមិនបានដោយគ្រាន់តែនិយាយថា “យើងនឹងរង់ចាំមើលថា តើមានអ្វីកើតឡើង”។
ក្រសួងការបរទេសអាមេរិក បដិសេធព័ត៌មានថា កិច្ចប្រជុំត្រូវបានកំណត់ពេល។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert បាននិយាយនៅថ្ងៃ 6 កុម្ភៈ “មិនមានគម្រោងដើម្បីជួបជាមួយមន្រ្តីកូរ៉េខាងជើង ណាមួយកំឡុងពេល ឬបន្ទាប់ពីការប្រកួតកីឡាអូឡាំពិកនេះ។ ខ្ញុំចង់បញ្ជាក់យ៉ាងច្បាស់។ មិនមានផែនការបែបនេះទេ។ រដ្ឋមន្ត្រី ក្រសួងការបរទេសនិងអនុប្រធានាធិបតី បាននិយាយថាយើងកំពុងរងចាំមើលអ្វីដែលកើតឡើងនៅពេលយើងទៅកាន់អូឡាំពិក “។
ទោះជាយ៉ាងណាព័ត៌មានចុងក្រោយបំផុតរបស់ វ៉ាស៊ីនតោនប៉ុស្តិ៍គឺផ្ទុយស្រឡះ។ មន្ត្រីសេតវិមានម្នាក់បាន ចំណាយពេល 2 សប្តាហ៍ ដើម្បីរៀបចំឱ្យមានកិច្ចប្រជុំមួយរវាងលោក Pence ជាមួយគណៈប្រតិភូកូរ៉េខាងជើង។ កិច្ចខិតខំប្រឹងប្រែងនេះបានចាប់ផ្ដើម បន្ទាប់ពីនាយកដ្ឋានស៊ើបការណ៍សម្ងាត់កណ្តាល (CIA) បានទទួលដំណឹងពីប្រទេសកូរ៉េខាងជើងថា ចង់ជួបលោកអនុប្រធានាធិបតី នៃសហរដ្ឋអាមេរិក។
លោក Pence បានយល់ព្រមជួបប្រជុំមុនពេលចាកចេញទៅតំបន់អាស៊ីនៅថ្ងៃទី 5 ខែកុម្ភៈ។ ប្រធានាធិបតីលោក Donald Trump, នាយកខុទ្ទកាល័យJohn Kelle, នាយកCIA Mike Pompeo រដ្ឋមន្រ្តីក្រសួងការពារជាតិ James Matti រដ្ឋមន្ត្រី ក្រសួងការបរទេសលោក Rex Tillerson បានចូលរួមពិភាក្សា។
បើ តាមវ៉ាស៊ីនតោនប៉ុស្តិ៍គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបង្ហាញជំហរ របស់សហរដ្ឋអាមេរិកលើការដាក់ទណ្ឌកម្មនិងការរំសាយ អាវុធនុយក្លេអ៊ែរ ។
“ប្រធានាធិបតីសម្រេចចិត្តថា ប្រសិនបើពួកគេចង់បានការសន្ទនាយើងនឹងផ្តល់សាររឹងមាំ។ ប្រសិនបើពួកគេស្នើសុំជួបគ្នាយើងនឹងជួបគ្នា”។ នេះបើតាមសម្តីរបស់លោក Nick Ayres ជំនួយការអនុប្រធានាធិបតី ទៅកាន់វ៉ាស៊ីនតោនប៉ុស្តិ៍។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តិទៅនៅ Blue House ពោលគឺវិមានប្រធានាធិបតីកូរ៉េខាងត្បូងជាមួយម្ខាងមាន លោកអនុប្រធានាធិបតីPence តំណាងក្រុមប្រឹក្សាសន្តិសុខជាតិ តំណាងផ្នែកស៊ើបការណ៍សម្ងាត់និងនាយកខុទ្ទកាល័យ លោក Pence និងម្ខាងទៀត គឺ Kim Yo Jong និង Kim Yong Nam របស់កូរ៉េខាងត្បូង។
កូរ៉េខាងជើងក៏បានបញ្ជាក់ពីកិច្ចប្រជុំនោះដែរ ប៉ុន្តែបានដកខ្លួនប៉ុន្មានម៉ោងក្រោយមក៕ សូយន