Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់​ឡើងលើ ៧​គ្រាប់ តតាំង​ជាមួយ​សមត្ថកិច្ច​៩​ម៉ោង ប៉ុន្តែ​សមត្ថកិច្ច​បញ្ចប់​បេសកកម្ម​មុន​អរុណរះ

​ខេត្តកណ្ដាល ÷ នៅ​ទីបំផុត​ទៅ កម្លាំង​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត បានធ្វើការ​ឃាត់ខ្លួន​ខ្មាន់កាំភ្លើង ដែល​បាញ់​ឡើងលើ ៧​គ្រាប់ គំរាម​មន្ត្រីនគរបាល​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នោះបាន​ហើយ នា​វេលា​ម៉ោង ១០:១០​នាទី​យប់ ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ បន្ទាប់ពី​ធ្វើការ​ឡោមព័ទ្ធ​អស់​រយៈពេល​ជាច្រើន​ម៉ោង និង​ក្រោយមក​សមត្ថកិច្ច​បាន​ប្រើ​កាំភ្លើង​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក ទើប​ខ្មាន់កាំភ្លើង​រត់ចេញ​ពី​កន្លែង​លាក់ខ្លួន ហើយ​សមត្ថកិច្ច​ក៏​ស្ទុះ​ទៅ​សង្គ្រប់​តែម្ដង​។​

​គួរ​បញ្ជាក់ថា បុរស​ម្នាក់​ខាងលើ​នេះ បាន​បើករថយន្ត​ដឹកទំនិញ​ហើយ​ធ្វេសប្រហែស​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​បាក់​រាប​ដល់​ដី បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​នាំយកទៅ​សាកសួរ​នៅឯ​ប៉ុស្តិ៍​រដ្ឋបាល​សំពៅ​ពូន​នោះ ស្រាប់តែ​ជនបង្ក​រត់​ចូលទៅក្នុង​បន្ទប់​ដែលមាន​ទុកដាក់​កាំភ្លើង រួច​ទាញយក​កាំភ្លើង​អាកា​ស្ពាយ​ជាប់​ខ្លួន ហើយ​ថែមទាំង​បាញ់​គំរាម​ឡើងលើ​ចំនួន ៧ គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ប្រយុទ្ធ​តតាំង​គ្នា​ជាមួយ​សមត្ថកិច្ច ប៉ុន្តែ​សមត្ថកិច្ច​គ្រាន់តែ​ប្រើ​យុទ្ធសាស្ត្រ​ឡោមព័ទ្ធ​ប៉ុណ្ណោះ​។

​ហេតុការណ៍​បាញ់​គំរាម​នេះ បាន​កើតឡើង​ផ្ដើមចេញពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ គឺ​ដំបូង​ជនដៃដល់​បាន​បើករថយន្ត​ដឹកទំនិញ​ធ្វេស​ប្រហែល​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​កាលពី​វេលា​ម៉ោង ១:៣០​នាទី​រសៀល ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១ នៅក្នុង​ទឹកដី​ឃុំ​សំពៅ​ពូន ស្រុក​ស្អាង ខេត្តកណ្ដាល ប៉ុន្មាន​នាទី​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នោះ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង និង​នាំយក​រថយន្ត ព្រមទាំង​អ្នកបើកបរ​ទៅកាន់​ប៉ុស្តិ៍​សំពៅ​ពូន ធ្វើការ​សាកសួរ រួច​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​របស់​ជនបង្ក ឱ្យមកធ្វើ​ការដោះស្រាយ សងបំណុល​នៃ​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ , ប៉ុន្តែ​ជនបង្ក​បែក​ជា​ស្ទុះរ​ត់ទៅ​ទាញ​កាំភ្លើង​អាកា​ក្នុង​បន្ទប់ធ្វើការ​របស់​មន្ត្រី​ប៉ុស្ដិ៍ ហើយ​សំងំ​លាក់ខ្លួន​នៅក្នុង​បន្ទប់ ដោយ​ថែមទាំង​បាញ់​គំរាម​មកលើ​មន្ត្រីនគរបាល​ចំនួន ៧​គ្រាប់ ទៀតផង ( ក្នុង​បន្ទប់​មាន​កាំភ្លើង​អាការ ៣​ដើម ) ហើយ​មកដល់​វេលាយប់​ម៉ោង ៨:០០ ថ្ងៃ​ដដែល សមត្ថកិច្ច​មិនទាន់​រក​វិធីសាស្ត្រ​ឃាត់ខ្លួន​ជនបង្ក​បាន​នៅឡើយ​ទេ ដោយបាន​ត្រឹមតែ​ឡោមព័ទ្ធ និង​លួងលោម ដើម្បី​ឲ្យ​គេ​ចូលខ្លួន តាម​សម្រួល ។

​ជនបង្ក​ឈ្មោះ ពៅ ហុង អាយុ​២៦​ឆ្នាំ រស់នៅ ភូមិ​កំពង់​ពោធិ៍ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ឲ្យ​ក្រុមហ៊ុន​មួយ ។ រហូតមកដល់​ម៉ោង ៩:០០​យប់ ថ្ងៃ​ដដែល​នេះ តំណាង​ក្រុមហ៊ុន​បាន​មកដល់​កន្លែងកើតហេតុ រួមជាមួយ​សមត្ថកិច្ច ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុ​ចិត្ត​កំពុងធ្វើការ​លួងលោម​ជនបង្ក​ឈ្មោះ ពៅ ហុង ឲ្យ​ចូលខ្លួន​តាម​សម្រួល និង​លួងលោម​រូបគេ ធ្វើយ៉ាងណា​កុំឱ្យ​មានការ​ផ្ទុះអាវុធ​ជា​បន្តទៀត ក្រែង​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ ។

​បើតាម​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ពេលនេះ​សមត្ថកិច្ច​កំពុង​សហការ​ជាមួយ​ម្ដាយ​ជនបង្ក ដើម្បី​ជួយ​លួងលោម​រូបគេ​ឲ្យ​ប្រគល់​ខ្លួន​ដល់​សមត្ថកិច្ច ឬ​បញ្ឈប់​ការបាញ់​ផ្ដេសផ្ដាស ដោយ​សមត្ថកិច្ច​មិន​ធ្វើការ​ចាប់ខ្លួន ឬ​បាញ់​តបត​នោះឡើយ គឺ​ធានា​សុវត្ថិភាព​ចំពោះ​ជនបង្ក ប៉ុន្តែ​វិធីសាស្ត្រ​នេះ នៅ​មិនទាន់​ទទួលបាន​ជោគជ័យ​នៅឡើយ​ទេ ដោយសារ​ម្ដាយ​ជនបង្ក​មិនទាន់​ធ្វើដំណើរ​មកដល់​កន្លែង​កើតហេតុ , ទោះជា​យ៉ាងណា សមត្ថកិច្ច​បានគិត​គូ​រ​អំពី​ចំណាត់ការ​ចុងក្រោយ គឺ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ទើប​ខ្មាន់កាំភ្លើង​ទ្រាំ​មិនបាន ក៏​ស្ទុះ​ចេញមកក្រៅ ហើយ​ភ្លាមនោះ​សមត្ថកិច្ច​ក៏​ស្ទុះ​ទៅ​សង្គ្រប់​តែម្ដង មានន័យថា សមត្ថកិច្ច​មិន​ទុក​ឲ្យ​ដល់​ថ្ងៃស្អែក​នោះទេ គឺ​បញ្ចប់​បេសកកម្ម​មុន​អរុណរះ​៕ រក្សា​សិទ្ធិ​ដោយ​៖ ពិសិដ្ឋ CEN​

×