Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​និយាយថា បុគ្គលិក​ជួរមុខ​ទទួលបាន​វ៉ាក់សាំង​វីរុស​កូ​វីដ​១៩ ដោយ​ឥតគិតថ្លៃ​ដំបូង​គេ​នៅក្នុង​ប្រទេស​ឥណ្ឌា​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌា​លោក ហាស វាត​ហាន (Harsh Vardhan) កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយថា បុគ្គលិក​សុខាភិបាល​និង​បុគ្គលិក​ជួរមុខ​ចំនួន ៣០ លាន​នាក់​នឹង​ទទួលបាន​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​១៩ ដោយ​ឥតគិតថ្លៃ​ក្នុងដំណាក់កាល​ដំបូង​នៃ​ការចាក់​វ៉ាក់សាំង​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​សង្ខេប​មួយ​ដែល​បាន​សរសេរ​ឡើង​ថា​“ ក្នុងដំណាក់កាល​ទី ១ នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ការចាក់​វ៉ាក់សាំង​គឺធ្វើឡើង​ដោយ​ឥតគិតថ្លៃ ហើយនឹង​ត្រូវ​ផ្តល់ជូន​នៅ​ទូទាំងប្រទេស​ដល់​អ្នកទទួល​បាន​អាទិភាព ដែល​រួមមាន​អ្នក​ថែទាំ​សុខភាព ១០ លាន​នាក់ និង​បុគ្គលិក​ជួរមុខ​ចំនួន ២០ លាន​នាក់​” ។ លោក ហាស វាត​ហាន (Harsh Vardhan) បាន​សរសេរ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់លោក​។​

​លោក​បាន​មានប្រសាសន៍ថា​៖“ ព័ត៌មាន​លម្អិត​អំពី​វិធី​ដែល​អ្នកទទួល​អាទិភាព​ចំនួន ២៧០ លាន​នាក់ បន្ថែមទៀត​នឹងត្រូវ​ចាក់​វ៉ាក់សាំង​រហូតដល់​ខែកក្កដា​កំពុង​ត្រូវបាន​បញ្ចប់​” ។ នៅ​ព្រឹក​ថ្ងៃ​ដដែល លោក Vardhan បាន​និយាយថា​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​១៩ នឹងមិន​គិតថ្លៃ​សម្រាប់​ប្រជាជន​នៅ​ទូទាំងប្រទេស​។​
​លោក Vardhan បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖« មិន​ត្រឹមតែ​នៅក្នុង​ទីក្រុង​ដេលី​ទេ វា​នឹងមាន​ចាក់​ដោយ​មិន​អស់​លុយ​នៅ​ទូទាំងប្រទេស​” ។

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រូបនេះ​ក៏បាន​អំពាវនាវ​ដល់​ប្រជាជន មិនត្រូវ​ជឿ​លើ​ពាក្យ​ច​ចាម​អារាម​ណាមួយ ទាក់ទង​នឹង​សុវត្ថិភាព​និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​១៩​ទេ​។​
​លោក​បាន​មានប្រសាសន៍ថា​៖”​ខ្ញុំ​ចង់​អំពាវនាវ​ដល់​ប្រជាជន​កុំ​ជឿ​លើ​ពាក្យ​ច​ចាម​អារាម​ណាមួយ​។​លក្ខណៈវិនិច្ឆ័យ​សំខាន់​របស់​យើង​នៅក្នុង​ការសាកល្បង​វ៉ាក់សាំង​គឺ​សុវត្ថិភាព​និង​មាន​ប្រសិទ្ធភាព​”​។​

​រដ្ឋាភិបាល​សហព័ន្ធ​ឥណ្ឌា​ត្រូវបាន​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​រៀបចំ​ផែន​ការចាក់​វ៉ាកសាំង​ចាប់ពី​ខែ​នេះ​តទៅ​នៅពេលដែល​វ៉ាក់សាំង​ត្រូវបាន​អនុម័ត​ដោយ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​ថ្នាំពេទ្យ​ឥណ្ឌា (DCGI) ។ កាលពី​ថ្ងៃ​សៅរ៍ វា​បានធ្វើ​ការចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ​-១៩ នៅ​ទូទាំងប្រទេស​ឥណ្ឌា​។​

​នៅ​ចំពោះមុខ​ការចាក់​វ៉ាក់សាំង​ជាក់ស្តែង ក្រសួងសុខាភិបាល​និង​សុខុមាលភាព​គ្រួសារ​នៅថ្ងៃនេះ បានធ្វើ​ទីតាំង​សាកល្បង​ទូទាំងប្រទេស​នូវ​ទីតាំង​ចំនួន ២៨៥​សម្រាប់​ចាក់​វ៉ាក់សាំង ដើម្បី​សាកល្បង​ប្រតិបត្តិ​ការដែល​បានគ្រោង​ទុក​នៅ​ចុងបញ្ចប់​ដល់​ដំណាក់កាល​និង​យន្ត​ការដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធានាឱ្យមាន​ដំណើរការ​រ​លូន​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​នេះ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា​ការចាក់​វ៉ាក់សាំង កូ​វីដ​-១៩ រំពឹងថា​នឹង​ចាប់ផ្តើម​ឆាប់ៗ​នេះ​។​

​ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​វីរុស​កូ​វីដ​-១៩ ដែលមាន​ចំនួន​ច្រើនជាងគេ​លំដាប់​លេខ ២ នៅលើ​ពិភពលោក​។ ខ្លួន​មាន​ផែន​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ចំនួន ៣០០ លាន​នាក់​ក្នុង​រយៈពេល ៦ ទៅ ៨ ខែ​បន្ទាប់​៕
​ប្រភព​៖Xinhau
​រក្សា​សិទ្ធិ​ដោយ​៖CEN​

×