បន្ទាប់ពីជួបជាមួយបុរសចម្លែកម្នាក់ក្នុងក្លឹបរាត្រី ជីវិតរបស់អាយ៉ានណា បានប្រែប្រួលទាំងស្រុង។រឿងបុរាណនិទានស្ទើរពុំមានចាប់ផ្តើមកើតឡើងក្នុងក្លឹបរាត្រី ។ ប៉ុន្តែចំពោះនារីអាមេរិករូបនេះ វាគឺជាកន្លែងដែលនាងបានជួបព្រះអង្គម្ចាស់នៃប្រទេស Ethiopia -អ្នកដែលបានក្លាយជាស្វាមីរបស់នាង។
ព្រះអង្គម្ចាស់ Joel Makonnen និង Ariana Austin បានអភិសេកថ្ងៃទី៩ ខែ៩ នាពេលកន្លងមក
១២ឆ្នាំមុន Ariana Austin ដែលពេលនោះមានវ័យ២១ឆ្នាំ កំពុងតែដើរលេងជាមួយមិត្តភក្តិនៅក្លឹបរាត្រី វ៉ាស៊ីតោនឌីស៊ី ក៏ស្រាប់តែព្រះអង្គម្ចាស់ Joel Makonnen បានមកសុំរាប់អានជាមួយនាង។
ព្រះអង្គម្ចាស់រូបនេះបានរំលឹកប្រាប់ The New York Times អំពីជំនួបដំបូងថា ៖ “ពុំបាន៥នាទីក្រោយមក ខ្ញុំក៏បាននិយាយថា ៖ អ្នកនឹងជាមិត្តស្រីរបស់ខ្ញុំ” ។
ពួកគេជួបគ្នាក្នុងក្លឹបរាត្រីមួយនៅអាមេរិក
ប៉ុន្តែ Joel ពុំបានបង្ហើបប្រាប់ថា ខ្លួនជាព្រះអង្គម្ចាស់ទេ-ជាចៅបង្កើតរបស់ Haile Selassie I ដែលជាស្តេចចុងក្រោយរបស់អេត្យូពី។
ក្រោយមកអ្នកទាំងពីចាប់ផ្តើមជួបគ្នាជារឿយៗរហូតទល់ពេលមួយទើប Joel បង្ហើបប្រាប់អំពីឫសគល់រាជវង្សរបស់ខ្លួន ។
ក្នុងអំឡុងពេល១២ឆ្នាំ នៃស្នេហារបស់ពួកគេ Joel និង Ariana បានឆ្លងកាត់ការសាកល្បងជាចច្រើននៃការជួបនិងការបែក។
គូស្វាមីភរិយាបានពាក់ម្កុដ និងសម្លៀកបំពាក់រៀបការតាមរាជពិធីអភិសេករបស់មហាក្សត្រ
ចុងក្រោយដល់ថ្ងៃ Valentine ឆ្នាំ២០១៤ Joel បានរត់សំដៅផ្ទះ Ariana ដើម្បីសុំរៀបការ ។ ព្រះអង្គម្ចាស់រូបនេះ គោះទ្វារខ្លាំងៗធ្វើឲ្យ Ariana នឹកស្មានថាជាចោរ ហើយបានហៅឪពុកម្តាយមកជួយ ។ Ariana បានរំលឹកឡើងវិញថា គាត់បានគោះទ្វារខ្លាំងដល់ថ្នាក់ខ្ញុំលែងហ៊ានបើក មួយសន្ទុះក្រោយមកទើបគាត់ត្រឡប់មកវិញ ហើយខ្ញុំក៏បានបើកទ្វារ។
Joel និង Ariana បានរៀបចំមង្គលការអធិកអធ័មមួយ នៅអាមេរិក នៅថ្ងងៃទី១៩ ខែ៩ ។ ពួកគេបានជួលបុព្វជិត១៣រូប ហើយពាក់ម្កុដតាមព្រះរាជពិធីអភិសេករបស់ព្រះមហាក្សត្រ ដែលពួកគេកំពុងរស់នៅទីក្រុងវ៉ាស៊ីនតោន៕