Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​តូប ដែល​អគ្គិភ័យ​ឆេះ​តូប​នៅ​ផ្សា​ណាត់ ទទួល​ប្រាក់ឧបត្ថម្ភ​ពី​អាជ្ញាធរ សម្រាប់​ពង្រីក​អាជីវកម្ម​

បាត់ដំបង ៖ អាជ្ញាធរខេត្ត​បាត់ដំបង បានប្រគល់​ប្រាក់ឧបត្ថម្ភ​ឲ្យ​ម្ចាស់​តូប​ដែល​អគ្គិភ័យ​ឆេះ​នៅ​ផ្សា​ណាត់ សម្រាប់​ពង្រីក​មុខរប​រ​បន្ថែមទៀត ដើម្បី​ស្ដារ​ជីវភាព​គ្រួសារ​ឡើងវិញ បន្ទាប់ពី​តូប​បាន​ជួសជុល​រួចរាល់ ដែល​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ចំពោះ​តូប​ដែល​ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​នោះ មាន​ចំនួន​៤០​តូប ដោយ​តូប​មួយចំនួន​ខូចខាត​ទាំងស្រុង គិត​ជា​ទឹកប្រាក់​អស់​ជាង ១​លាន​ដុល្លារ​អាមេរិក ដោយ​តូប​ទាំងអស់នោះ ត្រូវបាន​ជួសជុល​រួចរាល់​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២០​។ សម្រាប់​ថវិកា​ជួសជុល​តូប​មាន​ថវិកា​របស់​អាជ្ញាធរខេត្ត ថវិកា​ឯកឧត្តម ហ៊ុន ម៉ា​នី ឯកឧត្តម ច័ន្ទ សុផល សមាជិក​រដ្ឋសភា សមាគម​ខ្មែរ​-​ចិន​ខេត្តបាត់ដំបង បន្ទាប់ពី​ធ្វើ​និង​ប្រគល់​តូប​រួចរាល់ អាជ្ញាធរខេត្ត បាន​ឧ​បត​ម្ថ​ថវិកា​ឲ្យ​ក្រុមអាជីវករ​រងគ្រោះ ក្នុង​ម្នាក់ៗ​មាន​ទឹកប្រាក់​ចំនួន ៤១០​ដុល្លារ​។​

​ក្រុមអាជីវករ បាន​ថ្លែងអំណរគុណ ចំពោះ​អាជ្ញាធរខេត្ត រួមទាំង​សម្បុរ​ជន​នានា ក្នុងពេល​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ថា មានការ​ខិតខំ​ជួសជុល​កែលម្អរ​តូប ដែល​ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ រួមទាំង​បានផ្ដល់​ប្រាក់​ដល់​ពួកគាត់ សម្រាប់​បើក​អាជីវកម្ម​ជាថ្មី​។​

​ឯកឧត្តម ចាន់ សុផល តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​សម្តែង​នូវ​ការសោកស្តាយ​ពី​គ្រោះ​អគ្គីភ័យ​ដែល​កើតឡើង បណ្តាល​ឲ្យ​ឆេះ​តូប​លក់ដូរ នៅក្នុង​ផ្សារណាត់​នេះ ធ្វើ​ឲ្យ​ខាត​បាត់បង់​ទ្រព្យធន និង​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ការធ្វើ​អាជីវកម្ម​របស់​ពលរ​ដ្ឋ មួយរយៈ​កន្លងមក​។ ឯកឧត្តម​ចាន់ សុផល បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​ក្រុមអាជីវករ​រងគ្រោះ​ទាំងអស់ ខិតខំ​ប្រកប​អាជីវកម្ម​របស់ខ្លួន ដើម្បី​ស្ដារ​ជីវភាព​គ្រួសារ​ឡើងវិញ និង​កុំ​មាន​ការបាក់​ទឹកចិត្ត​។​

​គួរបញ្ជាក់​ផងដែរ​ថា ផ្សារណាត់​បាត់ដំបង ដែល​ត្រូវ​សាងសង់ឡើង កាលពី​សម័យ​អាណានិគមនិយម​បារាំង នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ ត្រូវបាន​អគ្គិភ័យ​ឆាប់ឆេះ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​ត្រូវបាន​ចុះ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ ដោយផ្ទាល់​ពី​សំណាក់​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង អាជ្ញាធរ​ក្រុង កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ ក្នុង​ខេត្ត​ផងដែរ ៕​រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

×