ប៉ូលីសនៅក្នុងប្រទេសថៃ បានកំពុងតាមប្រមាញ់អ្នកបើកបរតាក់ស៊ីម្នាក់ ដែលបានបង្ករបួសស្នាមយ៉ាងសាហាវ ដើម្បីបន្តស្ត្រីអ្នកដំណើរម្នាក់យកលុយចំនួន ១៤,០០០ បាត កាលពីវេលាទើបភ្លឺព្រឹកថ្ងៃពុធនេះ ។
ជនរងគ្រោះមានឈ្មោះថា Thongprakai Suksrirat បានប្រាប់ប៉ូលីសនៅប៉ុស្តិ៍ប៉ូលីស Lat Phrao ថា នាងត្រូវបានប្លន់ទ្រព្យសម្បត្តិ បន្ទាប់ពីនាងបានស្នើសុំអ្នកបើកបរតាក់ស៊ី ឲ្យឈប់បន្តិចសិន ដើម្បីនាងប្រើប្រាស់ ATM មុនពេលបន្តដំណើរទៅមុខទៀត ។
នាង Thongprakai បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីស នាវេលាម៉ោង ៣ និង ៤៥ នាទី ព្រឹកថ្ងៃពុធ ។ នាងបានប្រាប់ប៉ូលីសថា នាងបានទូរស័ព្ទហៅតាក់ស៊ីនៅម៉ោង ២ យប់ ចេញពីកន្លែងកំសាន្តមួយនៅ Soi Ratchadapisek 18 ដើម្បីត្រឡប់ទៅកាន់ខុនដូរបស់នាងនៅក្នុងតំបន់ Seri Thai ។
នៅពេលនោះ តាក់ស៊ីបើកដល់ផ្លូវប្រសព្វ Nida ស្ត្រីរងគ្រោះ ក៏បានស្នើអ្នកបើបបរនោះឈប់បន្តិចសិន ដើម្បីប្រើប្រាស់ចូលប្រើប្រាស់ម៉ាស៊ីនដាក់សាច់ប្រាក់ ។ បន្ទាប់ពីនាងឡើងមកអង្គុយលើកៅអីរបស់នាងវិញ អ្នកបើកបររូបនោះក៏បានបន្តបើកបានចម្ងាយដីឆ្ងាយគួរសមដែរនោះ ស្រាប់តែគាត់ឈប់តាក់ស៊ី និងនិយាយថា គាត់ចង់ជុះនោម ។ ប៉ុន្តែ អ្នកបើកបរនោះក៏បានដើរទៅកាន់ទ្វារក្រោយ, បើកទ្វារ រួចស្ទុះច្បាមកាបូបរបស់នាងតែម្តង ។
Thongprakrai និយាយថា អ្នកបើកបររូបនោះបានប្រើកាំបិតចាក់ដៃនាង ក្នុងអំឡុងពេលប្រទែងប្រទង់ដង្ហើមកាបូបពីដៃនាង ។ នាងនិយាយថា នាងទាត់អ្នកបើកបរនោះ និងបន្ទាប់មក រត់យកប្រាសអាយុ ៕ ចន្ទី