ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ ២០២១ នេះ ក្រុមគ្រួសារជនរងគ្រោះ បានមករកឃើញសពសាច់ញាតិ ក្រោយពេលបាត់ខ្លួនមួយយប់ ក្នុងករណីជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី៧ មករា នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ បង្កឡើងដោយរថយន្ដព្រូស បានបើកក្នុងល្បឿនលឿនទៅបុកម៉ូតូពីក្រោយធ្លាក់ចូលទឹក ហើយបណ្ដាលឱ្យ មានអ្នករងរបួសធ្ងន់ម្នាក់ និង បាត់មនុស្សម្នាក់ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1G-3398 បើកបរដោយឈ្មោះ សម្បត្តិ បូរី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅ នៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួសធ្ងន់ បច្ចុប្បន្នកំពុងសង្គ្រោះព្យាបាលនៅគ្លីនិច ស៊ាងម៉ារី។
ចំណែកឯនាក់បង្កវិញបើករថយន្ដម៉ាក TOYOTA Prius ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2AX-2687 បើកបរដោយឈ្មោះ សែន រតនា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមេការសំណង់ មានទីលំនៅឋិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពដែលពីសមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ រថយន្ដនិងម៉ូតូ បានបើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង។ ខណៈពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដក៏បានបុកម៉ូតូចំពីក្រោយ បណ្ដាលឲ្យម៉ូតូប៉ើងខ្ទាតបុរសម្នាក់មកលើដី និងម្នាក់ទៀត ធ្លាក់ចូលទឹកតែជនរងគ្រោះដែលស្លាប់ និងមិនដឹងថាធ្លាក់ចូលទៅកន្លែងណារាវរកជិត៣ម៉ោង តែរកមិនឃើញ។
ស្រាប់តែភ្លាមនោះបុរសម្នាក់ បានរងរបួសដឹងខ្លួនទាំងមមើលថា ខ្លួនជិះម៉ូតូម្នាក់ឯងទេ អត់មាននាក់ជិះពីក្រោយនោះទេ ទាំងមិនដឹងថាបុរសដែលស្លាប់ធ្លាក់ចូលនៅក្នុងទឹក។
បច្ចុប្បន្ន គ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវសមត្ថកិច្ចមូលដ្ឋាន ប្រគល់ទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ ខណៈជនបង្កត្រូវបានឃាត់ខ្លួន។ ចំណែកឯសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕រក្សាសិទ្ធិដោយ៖ ផាន់ណា