ភ្នំពេញ÷ រថយន្តព្រូសមួយគ្រឿងបើកបក្នុងល្បឿនលឿន គេចពីរឺម៉កមកបុកទ្រូងពុះចែកផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់មួយកង់ រួចបន្តបើកទៅមុខតែត្រូវសមត្តកិច្ចឃាត់បានវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ៦ និង ១៥នាទីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ធនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញរថយន្ត ព្រូស មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AY 93 46 ធ្វើដំណើរតាមបណ្តោយផ្លូវ ២៧១ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុស្រាប់តែគេចពីរឺម៉កមួយគ្រឿងមិនចាំផ្លាកលេខ បានរេចង្កូតជ្រុលទៅបុកទ្រូងពុះចែកផ្លូវ បណ្តាលឲ្យបាក់អស់មួយកង់រួចបម្រុងបន្តបើកទៅមុខ តែដោយសភាពរថយន្តខ្ទិចខាងមុខទើជាប់ត្រឹមនឹង។ សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានប៉ះពាល់ទៅលើនាក់ដទៃនោះទេ រងការខូចខាតតែរថយន្តនិងបាក់ទ្រូងផ្លូវអស់មួយកង់ ចំណែកតៃកុងរថយន្តសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកដល់ទីតាំងកន្លែងកើតហេតុ
រួចប្រគល់តួនាទីនេះទៅឲ្យខាងចរាចរណ៍ជំនាញក្រុង ចុះមកធ្វើការវាស់វែងនិងយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កហេតុខាងលើ ទៅរក្សាទុកនៅខាងចរាចរណ៍ក្រុងរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត