ភ្នំពេញៈ មនុស្សចំនួន ៤៨នាក់បានស្លាប់ និងរបួសចំនួន ១១០នាក់ (ធ្ងន់ចំនួន ៧៨នាក់) នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស រយៈពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៍មាន CEN ទទួលបាននៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។
របាយការណ៍បានបន្តថា សម្រាប់គគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បានលើកឡើងចំនួន ១០លើក ស្លាប់ ៤នាក់ និងរបួសចំនួន ២១នាក់ ក្នុងនោះរបួសស្រាល ៧នាក់ និងររបួសធ្ងន់ ១៤នាក់។
ទាក់ទងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ របាយការណ៍បានបង្ហាញថា នៅក្នុងរយៈពេល ៩ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៨១៥០គ្រឿង ក្នុងនោះម៉ូតូចំនួន ៦០៤៩គ្រឿង និងរថយន្តចំនួន ២១០១គ្រឿង (រថយន្តតូច ១៧០៤គ្រឿង និងធំ ៣៩៧គ្រឿង)៕ រក្សាសិទ្ធិដោយ CEN