Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​ឲ្យ​បានល្អ ដើម្បី​កុំ​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​អាក់អន់ចិត្ត​ជះ​ផលប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​ជាតិ​

​បាត់ដំបង​៖​លោក ស្រេង វង្ស​ហៀ​ង ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ព្រះ​ផុស​ស្រុក​គាស់ក្រឡ បាន​មានប្រសាសន៍​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​អនុវត្ត​ការងារ​ផ្ដល់​សេវា ក៏ដូចជា​រក្សាសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ កុំ​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​អាក់អន់ចិត្ត ហើយ​ជះ​ផលប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​ជាតិ​។​

​ការលើកឡើង​នេះ ក្នុង​ពិធី​បូកសរុប​លទ្ធផល​របស់​ក្រុមការងារ​ចុះជួយ​ឃុំ​ព្រះ​ផុស​និង​ប្រកាស​សមាសភាព​សមាជិក​ចុះជួយ​តាម​មូលដ្ឋាន ដោយមាន​ការចូលរួម​ពី​លោកស្រី​សុ​ត សុវណ្ណ​ដា អនុប្រធាន​ក្រុមការងារ លោក ស្រេង វង្ស​ហៀ​ង ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ព្រះ​ផុស​ស្រុក​គាស់ក្រឡ កាលពី​ថ្ងៃទី​០៩​ខែមករា ឆ្នាំ​២០២០​។​

​លោក ស្រេង វង្ស​ហៀ​ង បាន​មានប្រសាសន៍ថា​អាជ្ញាធរ​មូលដ្ឋាន ត្រូវខិតខំ​បំពេញការងារ​របស់ខ្លួន​ទៅតាម​ច្បាប់ បានកំណត់​និង​តាម​សេចក្តីណែនាំ​របស់​ថ្នាក់ដឹកនាំ​ជាតិ ដោយ​ធ្វើយ៉ាងណា ឲ្យ​ភូមិ​ឃុំ​របស់ខ្លួន​មាន​សុខ​សុវត្ថិភាព​។ ក្នុងដំណាក់កាល​នៃ​វិ​វ​ប​ត្តិ​កូ​វីដ​១៩​នេះ អាជ្ញាធរ ត្រូវតែ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ឲ្យ​បាន​យល់ដឹង​ជ្រួតជ្រាប់​ទាំងអស់គ្នា ដោយ​យល់ដឹង​ឲ្យ​ច្បាស់​ចំពោះ​ខ្លួនឯង​សិន នូវ​វិធានការ​ផ្សេងៗ​ក្នុង​ការងារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ ហើយ​ណែរ​នាំ​ពលរដ្ឋ​ឲ្យ បាន​យល់ដឹង​គ្រាប់​គ្នា ពេល​អនុវត្ត​ទៅ​មាន​ប្រសិទ្ធភាព​។​

​លោក​ស្រេង វង្ស​ហៀ​ង ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ព្រះ​ផុស បាន​ជំរុញ​ទៅ​សមាជិក​ចុះជួយ​ឃុំ​ព្រះ​ផុស ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការបម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​និង​ទៅតាម​លទ្ធភាព​របស់ខ្លួន​។​
​គួរ​បញ្ជាក់ថា​ក្នុងការ​ជួបជុំ​របស់​ក្រុមការងារ​ចុះជួយ​ឃុំ​ព្រះ​ផុស​នេះ ដើម្បី​ចូលរួម​អបអរសាទ​ខួប​លើក​ទី​៤២​ឆ្នាំ​នៃ​ថ្ងៃជ័យ​ជំនះ​៧​មករា ឆ្នាំ​១៩៧៩-២០២១​និង​អបអរ​ឆ្នាំ​ថ្មី ផងដែរ​៕​រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

×