Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការពារ​ខ្លួន​ឥឡូវនេះ កុំ​ចាំ​ស្អែក​៖ យុទ្ធនា​ថ្មី​សម្រាប់​ការចូល​រៀន​វិញ ជំរុញ​ឱ្យ អនុវត្ត​ឥរិយាបថ​ការពារ​សុវត្ថិភាព​ពី​ជំងឺ​ភូ​រីដ ១៩ សម្រាប់​ឆ្នាំ​សិក្សា​២០២១

​ភ្នំពេញ​៖ នៅថ្ងៃនេះ ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​ការគាំទ្រ​ពី​យូ​នី​សេ​ហ្វ បានប្រកាស​ចាប់ផ្តើម​អនុវត្ត​យុទ្ធនាការ​សម្រាប់​ការចូល​រៀន​វិញ​នៅ​ទូទាំងប្រទេស ដើម្បី​លើកទឹកចិត្ត​ឱ្យ​កុមារ​កម្ពុជា​ចូលរៀន​វិញ​ហើយ​នៅតែ​បន្ត​អនុវត្ត​ឥរិយាបថ​សុវត្ថិភាព ដើម្បី​បង្ការ​ការឆ្លង រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ខណៈដែល​ឆ្នាំ​សិក្សា​ថ្មី​បានចាប់ផ្តើម​ហើយ​ជំងឺ​កូ​វីដ​-១៩​នៅតែ​ជា​បញ្ហា​ប្រឈម ក្នុង​សកលលោក នៅឡើយ​យុទ្ធនាការ​ថ្មី​នេះ មាន​សារៈសំខាន់​ក្នុងការ​ធានា​ឱ្យ​បរិស្ថាន​សាលារៀន​មាន សុវត្ថិភាព​តាម​ដែល​អាចធ្វើ​ទៅបាន​។ យុទ្ធនាការ​ក៏មាន​គោលបំណង​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​គ្រួសារ និង​កុមារ ដែល​ការរៀនសូត្រ​របស់ខ្លួន​ត្រូវបាន​រំខាន​ដោយ​ជំងឺឆ្លង​នេះ ដោយ​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ផ្តល់​អាទិភាព​ដល់​ការ រៀនសូត្រ បើទោះជា​ត្រូវ​ជួបនឹង​ការលំបាក​យ៉ាងណាក៏ដោយ ។​

​យុទ្ធនាការ​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ “​ការពារ​ខ្លួន​ឥលូវ​នេះ កុំ​ចាំ​ស្អែក​” ដោយ​ពង្រឹង​ការអនុវត្ត ឥរិយាបថ​ការពារ​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ផ្សព្វផ្សាយ​សារ ជាច្រើន​ដទៃទៀត ដើម្បីឱ្យ​សាលារៀន​មាន បរិស្ថាន​សុវត្ថិភាព សុខភាព​ល្អ និង​ការអភិវឌ្ឍ​សម្រាប់​កុមារ​។ សារ​អប់រំ​ទាំងនេះ នឹងត្រូវ​បាន​ផលិត​ជា វីដេអូ ផ្ទាំង​រូបភាព ស្តី​ត់​វិទ្យុ និង​សារ​ជា​អក្សរ ជាមួយ​ភាព​ច្នៃប្រឌិត សម្រាប់​ផ្សព្វផ្សាយ​ទៅ​ទូទាំងប្រទេស​។ សម្ភារ​ផ្សព្វផ្សាយ​ក៏មាន​បោះពុម្ព​ជា​ខិត្តប័ណ្ណ និង​ជា​ប្រភេទ​ល្បែង​កម្សាន្ត ជាដើម សម្រាប់​ឱ្យ​កុមារ​យកទៅ​ផ្ទះ​វិញ ដើម្បីឱ្យ​សារ​អប់រំ​អាច​ជ្រួតជ្រាប​ទៅដល់​គ្រួសារ និង​សហគមន៍​។ លើសពីនេះ ក៏មាន​ការផលិត​សៀវភៅ​ណែនាំ ជា​រូបភាព​សម្រាប់​គ្រូ និង​នាយក​សាលា អំពី​គោលការណ៍​ណែនាំ​ស្តីពី​សុវត្ថិភាព ព្រមទាំង​បញ្ជី​ត្រួតពិនិត្យ និង​ដំបូន្មាន​សំខាន់ៗ​សម្រាប់​ចែកជូន​សាលារៀន​ជាង ១៦.៥០០០​សាលា ដើម្បីឱ្យ​លោកគ្រូ អ្នកគ្រូ​អាច ចាប់ផ្តើម​ត្រៀមខ្លួន​ពេញលេញ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា​៖ *​អាទិភាព​របស់​យើង​ក្នុងអំឡុងពេល​មាន​ជំងឺឆ្លង​រាល​ស្អាត​ជាស​កល​កូ​វីដ​-១៩ គឺ​ការពារ​សុវត្ថិភាព​កុមារ រួមទាំង ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើបាន​ទាំងអស់ ដើម្បី​ជួយ​ឱ្យ​ពួកគេ​នៅតែ​បន្ត​ទទួលបាន​ការអប់រំ​។ យើង មាន​មោទនភាព​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​រក្សា​ចំនួន​ករណី​ឆ្លង​ជំងឺ​នេះ​ឱ្យនៅ តិច​បំផុត បើ​ធៀប​នឹង​ប្រទេស​ដទៃទៀត​នៅក្នុង​ពិភពលោក ហើយ​ស្របពេល​ជាមួយគ្នា ធានាឱ្យមាន​ការ រៀនសូត្រ​ពី​ចម្ងាយ​សម្រាប់​សិស្សានុសិស្ស​គ្រប់រូប និង​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ឱ្យបាន​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើបាន​។​ឯកឧត្តម​បាន​បន្តទៀតថា “​ឥលូវ​នេះ ឆ្នាំ​សិក្សា​ថ្មី​បានចាប់ផ្តើម​ហើយ​យើង​ចង់ បញ្ជាក់​ពីសារ​របស់​យើង​ឱ្យបាន​ច្បាស់ ថា យើង​ចង់ឱ្យ​កុមារ​វិលត្រឡប់​ចូល​សាលារៀន​វិញ និង​ចង់ឱ្យ​ពួកគេ ដឹងថា យើងទាំងអស់គ្នា​ប្រឹងប្រែង​ធ្វើ​ការងារ​យ៉ាងច្រើន ដើម្បី​ការពារ​ពួកគេ​ពី​ការឆ្លង​មេរោគ​នេះ​។ ពួកគេ ក៏​ចាំបាច់​ត្រូវបំពេញ​តួនាទី​របស់ខ្លួន ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលការណ៍​ណែនាំ​ដែល​ផ្សព្វផ្សាយ​ក្នុង​យ​ទ្ធ​នា​ការ​នេះ​។​

​យុទ្ធនាការ​នេះ​ទទួលបាន​ថវិកា​គាំទ្រ​ពី​សហភាព​អឺរ៉ុប និង​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ (GPE)​។ យុទ្ធនាការ​នឹងត្រូវ​អនុវត្ត​ដោយ​ផ្អែកលើ​ជោគជ័យ ដែល​ទទួលបាន ពី​យុទ្ធនា​ការដែល​ក្រសួង និង​យូ​នី​សេ​ហ្វ​បាន អនុវត្ត​កាលពី​ខែកញ្ញា ឆ្នាំ​២០២០ កន្លងមក​ក្នុង​គោលបំណង​ប្រកាស​បើក​ដំណើរការ​សាលារៀន​ឡើងវិញ ក្រោយពី​បាន​បិទទ្វារ​អស់​រយៈពេល ៦​ខែ​មក​។​

​លោកជំទាវ ខា​មិន ម៉ូ​រ៉េ​ណូ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បាន​នឹង​កំពុង​បង្កបញ្ហា​ប្រឈម​ចម្បងៗ​ជាច្រើន​ដល់​វិស័យ​អប់រំ ដោយ​បង្កើតជា ការ​បញ្ហាលំបាក​ធ្ងន់ធ្ងរ​ដល់​សិស្ស និង​គ្រួសារ​ពួកគេ​។ ខណៈដែល​ការរៀនសូត្រ​តាម​អន​ឡាញ ត្រូវបាន​ដាក់ឱ្យ អនុវត្ត​ក្រោម​កិច្ចដឹកនាំ​ដ៏​រឹងមាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា វា​នៅតែ​មិនអាច​ជំនួស​ឱ្យ​ការបង្រៀន នៅក្នុង​ថ្នាក់​បានឡើយ ហើយក៏​មិនមាន​សិស្ស​គ្រប់គ្នា​អាច​ប្រើប្រាស់ វា​បាន​ទាំងអស់​នោះដែរ​។ ដូច្នេះ​កុមារ គ្រប់រូប គួរ​ត្រូវបាន​ជំ​រុញឱ្យ​ត្រលប់​ចូលរៀន​វិញ ជាមួយនឹង​អារម្មណ៍​មាន​សុវត្ថិភាព​។ ហេតុដូចនេះ ខ្ញុំ​សូម​ស្មើ ដល់​អ្នក​គ្រប់គ្នា ទាំង​នាយិកា នាយក​សាលា អ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស និង​អាណាព្យាបាល​ទាំងអស់ ឱ្យ​អនុវត្ត​វិធី​ការពារ​ខ្លួន​ចាំបាច់​នានា ដើម្បី​ធានាថា​សាលារៀន​មាន​បរិស្ថាន​សុវត្ថិភាព​សម្រាប់​គ្រប់គ្នា​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ភាពជា​ដៃគូ​ដ៏​រឹងមាំ រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា នៅក្នុង​វិស័យ​អប់រំ​ដែល​បានចាប់ផ្តើម​កាលពី​ជាង​១៥​ឆ្នាំមុន ដោយបាន​ចូលរួមចំណែក​ក្នុងការ​អនុវត្ត កំណែទម្រង់​វិស័យ​អប់រំ​ជាតិ​ក្នុង​គោលបំណង​ធានាថា កុមារ​កម្ពុជា​គ្រប់រូប​ទទួលបាន​ការ​អប់រំ​ប្រកបដោយ គុណភាព​។ លោកជំទាវ​បានបញ្ចប់​មតិ​របស់ខ្លួន​ថា​៖ “​ការអប់រំ មាននូវ​អនាគត​ដ៏​រុងរឿង​សម្រាប់​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្លួន​។​” គឺជា សិទ្ធិ​ជា​មូលដ្ឋាន និង​ចាំបាច់ ដើម្បី​ធានាឱ្យមាន​នូវ​អនាគត​ដ៏​រុងរឿង​សម្រាប់​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្លួន​”​។​

​លោកស្រី អា​លី​ស អ​ល​ប្រ៊ៃ​យ៍ នាយិកា​ប្រតិបត្តិ​នៃ​ភាពជា​ដៃគូ​ជាស​កល​សម្រាប់​ការអប់រំ (GPE) បាន​មានប្រសាសន៍ថា​៖ “​ជំងឺ​រាតត្បាត​បាន​នឹង​កំពុង​បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​កុមារ​ក្នុងការ​នៅ​បន្ត​ការ រៀនសូត្រ​។ ស្រប​ពេលដែល​ការសិក្សា​ពី​ចម្ងាយ​ត្រូវបាន​ផ្តល់ឱ្យ​សិស្ស​សម្រាប់​បន្ត​ការរៀនសូត្រ វា​នៅតែ​មិនមែន ជា​មធ្យោបាយ​ជំនួស​ឱ្យ​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​សិស្ស​និង​គ្រូ​នៅក្នុង​ថ្នាក់រៀន​ឡើយ​។ ការគាំទ្រ​របស់ ភាពជា​ដៃគូ​ជា​សកល​សម្រាប់​ការអប់រំ (GPE) នឹង​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបើក​ដំណើរ ការ​សាលារៀន​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព ដើម្បីឱ្យ​កុមារ​អាច​ការពារ​ខ្លួន​បាន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅ ពេល​ពួកគេ​ត្រលប់​ចូលរៀន​វិញ​នៅ​សាលា​។​

​យុទ្ធនាការ​នេះ​ត្រូវបាន​រៀបចំឡើង ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​អ្នកគ្រូ លោកគ្រូ ឪពុកម្តាយ និង​អាណាព្យាបាល ក៏ដូចជា​កុមារ និង​យុវជន​។ រាល់​សម្ភារ​ផ្សព្វផ្សាយ​សុទ្ធ​តែមាន​លក្ខណៈ​បរិ​យាប​ន្ន ដោយ មានការ​បកប្រែ​ជា​ភាសា​ជនជាតិដើម​ភាគតិច​ចំនួន​បួន​ភាសា​។ ការផ្សព្វផ្សាយ នឹងត្រូវ​ធ្វើឡើង​តាមរយៈ ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏ដូចជា​តាមរយៈ​ការផ្ញើ​សារ​ឱ្យ​មនុស្ស​គោលដៅ​ដូចជា​ប្រើ​កម្មវិធី WhatsApp Telegram និង Facebook Messenger ជាដើម​។ យូ​នី​សេ​ហ្វ នឹង​ផ្តល់​សម្ភារ​ផ្សព្វផ្សាយ​ទាំងនេះ​ទៅដល់​ដៃគូ ដែល​កំពុង បំពេញការងារ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា ដើម្បីឱ្យ​ដៃគូ​អាច​យកទៅ​ប្រើប្រាស់ និង​កែសម្រួល​ទៅតាម​ភាព សមស្រប ដើម្បី​ធានាឱ្យមាន​ការទទួល​ស​ម្រេច​បាន​លទ្ធផល​ជា​អតិបរមា​នៅ​ទូទាំងប្រទេស​។​

​លោកស្រី ហ្វ័​រ​ហ្គ ហ្វ​យូ​ហ្សិថ នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​កុមារ កម្ពុជា ទទួលរង​នូវ​ការរំខាន​ធ្ងន់ធ្ងរ​ចំពោះ​ការអប់រំ​របស់​ពួកគេ​កាលពី​ឆ្នាំមុន ហើយ​ពួកគេ​ជាច្រើន​នាក់​បាន ខកខាន​ពុំបាន​រៀនសូត្រ​នោះឡើយ​។ ខណៈពេល​យើង​ឈាន​មកដល់​ឆ្នាំ​២០២១ និង​កំពុង​គិត​គួរ​ជាថ្មី​អំពី​ពិភព លោក​ក្រោយ​មាន​ជំងឺ​រាតត្បាត វា​ជាការ​សំខាន់​ណាស់​ដែល​យើង​ត្រូវធ្វើ​ការងារ​រួមគ្នា ដើម្បីឱ្យ​សាលារៀន មាន​សុវត្ថិភាព​តាម​ដែល​អាចធ្វើ​ទៅបាន និង​ត្រូវ​បញ្ចៀស កុំ​ឱ្យមាន​វិបត្តិ​ការអប់រំ​។ យើង​ជឿជាក់ថា យុទ្ធនាការ ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ នឹង​ភ្ជាប់​ទំនាក់ទំនង​រវាង​កុមារ គ្រួសារ និង​គ្រូបង្រៀន ព្រមទាំង​បង្កើន​ទំនុកចិត្ត លើ​សុវត្ថិភាព​នៅក្នុង​សាលារៀន និង​គូសបញ្ជាក់​ជាថ្មី​ពី​គុណ​តម្លៃ​នៃ​ការអប់រំ សម្រាប់​កុមារ​កម្ពុជា​គ្រប់រូប​”៕ រក្សា​សិទ្ធិ​ដោយ​: ចេស្តា​

×