Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្ត​បាត់ដំបង ព្រួយបារម្ភ​ពី​បញ្ហា​ពលករ រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​

បាត់​ដំប ៖ អាជ្ញាធរខេត្ត​បាត់ដំបង បានបង្ហាញ​នូវ​ការព្រួយបារម្ភ ពី​បញ្ហា​ពលករ​មួយចំនួន ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ មិន​សហការ​ជាមួយ​អាជ្ញាធរ ក្នុង​ការងារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​បាន​រត់គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ទៅកាន់​ទីកន្លែង​ផ្សេងៗ ធ្វើ​ឲ្យ​មានការ​ពិបាក​ក្នុងការ​តាមរក​មកវិញ ។​

​ការលើកឡើង​នេះ ក្នុងពេល​ចុះ​ពិនិត្យ​ស្ថានភាព ការវិលត្រឡប់​និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពលករ​ខ្មែរ តាម​មណ្ឌល​នានា នៅ​បណ្ដា​ស្រុក​មួយចំនួន​ជាប់​ព្រំដែន​ថៃ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង អាជ្ញាធរ​ស្រុក បាន​រាយការណ៍​ជូន​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ពី​បញ្ហា​ពលករ​ខ្មែរ​មួយចំនួន ដែល​បាន​រត់គេច​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ត្រូវបាន​អាជ្ញាធរ​រកឃើញ នាំមក​មណ្ឌល​ឡើងវិញ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម​ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង បាន​ជំរុញ​ដល់​សមត្ថកិច្ច​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក ត្រូវ​រឹតបន្តឹង​នូវ​បញ្ហា​នេះ ហើយ​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​គ្រប់គ្នា ទៅលើ​ពលករ​ខ្មែរ ទើប​មកពី​ប្រទេស​ថៃ ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ តាម​កាលកំណត់​របស់​ក្រសួងសុខាភិបាល មិនត្រូវ​លើកលែង​ករណី​ណាមួយ​នោះទេ​។​ពលករ​ខ្មែរ សូម​អនុវត្តតាម​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង ក្នុង​ការងារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​នេះ ព្រោះ​ថាបើ​ត្រឡប់ទៅផ្ទះ​វិញ ដោយ​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​អាជ្ញាធរ​រៀបចំ​ទុកជា​ស្រេច​គឺ​នៅពេល​ត្រឡប់​ដល់ផ្ទះ​វិញ ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដូចគ្នា មិន​ត្រឹមតែ​ប៉ុណ្ណោះ​នឹង​ប៉ះពាល់​ដល់​សមាជិកគ្រួសា​រ​ថែមទៀត ក្នុងករណី​សង្ស័យ​ឬ​មាន​ឆ្លង ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​គ្រួសារ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការប្រកប​របរ​ទទួល​ទាន់ ព្រោះ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់គ្នា​នោះ​។​

​សម្រាប់​ពលករ​ខ្មែរ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ តាម​ការកំណត់​របស់​ក្រសួង បាន​និយាយ​ប្រាប់ថា ពួកគេ​ពេញ​ចិត្តនឹង​វិធានការ​នេះ ព្រោះ​វា​នឹង​អាច​បញ្ចៀស​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅក្នុង​សហគមន៍​របស់​ពួកគេ​។​រាល់​ពលករ ខ្មែរ​ឬ​អ្នក​ត្រឡប់​មកពី​ក្រៅប្រទេស មិនគួរ​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នោះឡើយ​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​មានការ​ផ្ទុះ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ខេត្ត​សាមុទ​សា​ខន ប្រទេស​ថៃ មាន​ពលករ​ខ្មែរ​ឆ្លងដែន​ពី​ថៃ​តាម​ច្រក​នានា ជាប់​ខេត្តបាត់ដំបង មាន​ចំនួន​ជាង ២ ៣០០​នាក់ ត្រូវបានធ្វើ​សំណាក​ជាង ២ ០០០​នាក់ និង​អ្នក​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ចំនួន​ជិត ១​ពាន់​នាក់ ខណៈ​ការរកឃើញ​ពលករ​ឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ជា​បន្តបន្ទាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

×