Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មណ្ឌល​ច​ត្តា​ឡី​ស័ក ក្នុង​សាលារៀន​នៅ​បន្តធ្វើ មិនទាន់​ឲ្យ​សិស្ស​ចូលរៀន នៅ​ខេត្តបាត់ដំបង​

​បាត់ដំបង ៖ សាលារៀន​នៅតាម​បណ្ដា​ស្រុក​មួយចំនួន ក្នុង​ខេត្តបាត់ដំបង បាន​នៅ​បន្ត​មិនទាន់​ឲ្យ​សិស្ស​ចូលរៀន​នៅឡើយ ព្រោះ​ដែល​យក​ធ្វើ​កន្លែង​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ខណៈ​សាលា​ផ្សេងៗ​នៅ​ទូទាំង​ខេត្ត បាន​បើក​បវេសនកាល​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​រួចរាល់​ហើយ​នោះ​។​

​លោក វ៉​ម សាម អនុប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ដោយសារ​បញ្ហា​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ការចុះឈ្មោះ​ចូលរៀន​នៅ​ខេត្តបាត់ដំបង ហាក់​មានការ​យឺតយ៉ាវ​នៅ​តំបន់​មួយចំនួន ដែលជា​ហេតុ​មិនទាន់​អាច​ឲ្យ​មន្ទីរអប់រំ ធ្វើការ​បូកសរុប​ចំនួន​សិស្ស​បានច្បាស់លាស់​នៅឡើយ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ និង​ក៏​មិនទាន់​ដឹងថា​ការចុះឈ្មោះ​ចូលរៀន មានការ​កើ​
​ន​ឡើង​ឬ​ធ្លាក់ចុះ បើ​ធៀប​នឹង​ឆ្នាំ​សិក្សា​កន្លងទៅ​។ សម្រាប់​សាលា​ដែល​ត្រូវ​រដ្ឋបាលខេត្ត យក​ធ្វើជា​កន្លែង​មណ្ឌល​ច​ត្តា​ឡី​ស័ក ក៏​មិនទាន់​ឲ្យ​សិស្ស​ចូលរៀន ហើយក៏​មិនបាន​បញ្ជូន​ពួកគេ​ឲ្យ​ទៅ​រៀន​នៅ​សាលា​ផ្សេងៗ​នោះដែរ និង​មិនទាន់​ដឹងថា​ឲ្យ​ពួកគាត់​ចូលរៀន​ពេលណា​នោះទេ ខណៈ​នៅមាន​ពលករ​ខ្មែរ​ឆ្លងដែន​ពី​ប្រទេស​ថៃ​ជា​បន្តបន្ទាប់​នោះ​។​

​លោក វ៉​ម សាម អនុប្រធាន​មន្ទីរ បាន​អំពាវនាវ​ដល់​មាតាបិតា​ឬ​អាណាព្យាបាល​សិស្ស ដែល​មានកូន​គ្រប់​អាយុ​ចូលរៀន ត្រូវ​នាំ​ពួកគេ​មក​ចុះឈ្មោះ​ចូលរៀន​ឲ្យ​បាន​គ្រប់គ្នា នៅតាម​សាលារៀន​ដែល​ស្ថិតនៅ​ជិត​បំផុត ហើយក៏​រួមគ្នា​បន្ត​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​។​

​គួរ​បញ្ជាក់ថា រដ្ឋបាលខេត្ត​បាត់ដំបង បានជ្រើសរើស​យក​សាលា​រៀន​នៅក្នុង​ក្រុង ស្រុក​ចំនួន ១១​សាលា ដើម្បី​ធ្វើជា​កន្លែង​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ក្នុងនោះ​មាន​ក្រុង​បាត់ដំបង ស្រុក​ថ្មគោល សង្កែ កំរៀង សំពៅ​លូន ភ្នំព្រឹក បាណន់ ប​វេ​ល មោងឫស្សី សំឡូត​និង​ស្រុក​ឯក​ភ្នំ ខណៈ​ស្រុក​ខ្លះ​បាន​យក​សាលារៀន ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន ២​កន្លែង ហើយ​បច្ចុប្បន្ន​ក៏មាន​សាលា​ខ្លះ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ​និង​បានអនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​អស់​ផងដែរ​៕​រក្សា​សិទ្ធិ​ដោយ​៖​អ៊ុង​សា​រុំ​

×