Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ជប៉ុន ប្រមូល​ទិញ​ជក់​ត្នោត ដើម្បី​ផលិត​ជា​សម្ភារៈប្រើប្រាស់ នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស

​លោក អៀម រ៉ាវុធ បានបង្ហាញ​ឱ្យ​មហាជន​ដឹង​តាមរយៈ ការ​បង្ហោះ​នៅក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ក្រុមហ៊ុន​ជប៉ុន អូ​កា​តូ ដែលជា​រោងចក្រ​ផលិត​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ បាន​បញ្ជា​ទិញ ជក់​ត្នោត​រាប់​តោន ដើម្បី​យកទៅ​កែច្នៃ​ធ្វើជា​របស់​ប្រើប្រាស់​ក្នុងផ្ទះ ដូចជា​អំបោស ជាដើម ដែល​ការស្វែងរក​ទិញ​នេះ នឹងធ្វើ​ឲ្យ​ប្រជាកសិករ រក​ចំណូល​បន្ថែម ក្រៅពី​ធ្វើស្រែ​ចំការ ។​

​លោក លោក អៀម រ៉ាវុធ បាន​បញ្ជាក់ថា លោក​ជា​បុគ្គលិក​សាលារៀន​មួយ​នៅ​ជម្ពូ​វ័ន ហើយ​លោក​មាន​មិត្តភក្ដិ​ជា​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន អូ​កា​តូ ខេ​ម​បូ​ឌា ដែល​ស្វែងរក​ទិញ​ជក់​ត្នោត​នេះ ទើប​លោក​ក៏​ប្រកាស​បន្ត ឬ​ជួយ​រក​ទិញ​ឲ្យ​ក្រុមហ៊ុន​នេះដែរ​តែម្តងទៅ ។ ក្រុមហ៊ុន អូ​កា​តូ ខេ​ម​បូ​ឌា នេះ មាន​អាស័យដ្ឋាន​នៅ ភ្នំពេញ ស្ថិតនៅ​តំបន់​សេដ​ក្ឋ​កិច្ច​ពិសេស​កំបូល ផ្លូវជាតិ​លេខ​៤ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ជា​រោងចក្រ​ផលិត​សម្ភារ​ប្រើប្រាស់ ។

​លោក​បាន​ឲ្យ​ដឹង​ទៀតថា រោងចក្រ​ជប៉ុន​នេះ ទើបតែ​ដាក់​គំរោង​ឲ្យ​លោក​ដើររក​ទិញ​កាលពី​សប្តាហ៍​មុន​ទេ ហើយ​បើតាម​ប្រធាន​ក្រុមហ៊ុន គាត់​បាន​ប្រាប់ថា សព្វថ្ងៃ​ក្រុមហ៊ុន អូ​កា​តូ ខេ​ម​បូ​ឌា បាន​នាំចូល​ជក់​ត្នោត​ពី​ឥណ្ឌា ចំណែក​ជក់​ត្នោត​របស់​ខ្មែរ​យើង​នៅ​មិនទាន់បាន​នៅឡើយ​ទេ កំពុង​ស្វែងរក​នៅឡើយ ។ ចំពោះ​ជក់​ត្នោត​នេះ ក្រុមហ៊ុន​ត្រូវការ​រាប់​តោន​ឯណោះ ដោយ​ទិញ​ក្នុង ១​គីឡូក្រាម ៧.០០០​រៀល (​ប្រាំពីរ​ពាន់​រៀល​) ហើយ​ប្រវែង​ខ្នាត​វិញ គឺ​យក​ខ្នាត​ចន្លោះ​ពី ៤០ ទៅ ៤៣ សង់ទីម៉ែត្រ ។

​សូមបញ្ជាក់ថា ចំពោះ​ជក់​ត្នោត​ដែល​កំពុង​ប្រមូល​ទិញ​ពេលនេះ គឺ​ត្រូវការ​ពី​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន ប៉ុន្តែ​ពេលនេះ​កំពុង​ចរចា​គ្នា​ជាប់​ជា​ដៃគូ​ហើយ​នេះ គឺ​ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ​, នៅពេលដែល​បាន​ជក​ត្នោត​មក គឺ​ខាង​រោងចក្រ​របស់​ជប៉ុន នឹង​ផលិត​ជក់​ត្នោត​ទាំងនេះ ទៅជា​របស់​ប្រើប្រាស់​ផ្សេងៗ ដើម្បី​នាំយកទៅ​លក់​នៅក្រៅ​ប្រទេស ៕ រក្សា​សិទ្ធិ​ដោយ ៖​ពិសិដ្ឋ CEN​

×