Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ធ្វើឱ្យ​ហុយ និង​ស្ទះ​ចរាចរ អភិបាលខេត្ត​កណ្ដាល បាន​ព្រមាន​ថា​នឹង​ដក​អភិបាលក្រុង ដោយ​ត្រូវ​ប្ដូរ​ប្រធាន​ថ្មី​ដើម្បី​អនុវត្ត​ទៅលើ​កិច្ចការងារ​នេះ​

​ខេត្តកណ្ដាល​៖ អភិបាលខេត្ត​កណ្ដាល​លើកឡើងថា បញ្ហា​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ធ្វើឱ្យ​ហុយ និង​ស្ទះ​ចរាចរ​ជា​ញឹកញាប់​នៅក្នុង​ក្រុង​តាខ្មៅ មិនមែនជា​បញ្ហា​ធំដុំ​នោះទេ ប៉ុន្តែ​បណ្ដាលមកពី​មន្ត្រី អនុវត្ត​នៅ​ស្ទើរ ។​

អភិបាលខេត្ត​កណ្ដាល ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បាន​លើកឡើងថា បញ្ហា​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ធ្វើឱ្យ​ហុយ និង​ស្ទះ​ចរាចរ​ជា​ញឹកញាប់​នៅក្នុង​ក្រុង​តាខ្មៅ មិនមែនជា​បញ្ហា​ធំដុំ​នោះទេ ប៉ុន្តែ​បណ្ដាលមកពី​មន្ត្រី អនុវត្ត​នៅ​ស្ទើរ ដោយ​មើលគ្នា​ទៅ​មើលគ្នា​មក និង​មានការ​ច្រណែន​គ្នា ទើប​បណ្ដាលឱ្យ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ បង្ករ​ភាព​អាណាធិបតេយ្យ ធ្វើ​ឲ្យ​ស្ទះចរាចរណ៍ នឹង​បណ្ដាលឱ្យមាន​ខ្សាច់​ជ្រុះ​ពេញ​ផ្លូវ ធ្វើឱ្យ​ហុយ​ដី ខូចសុខភាព​របស់​ប្រជាពលរដ្ឋ និង​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ផ្សេងៗ​ផងដែរ​។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បានលើកឡើង​បែបនេះ ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ការរៀបចំ​សោភ័ណភាព សណ្ដាប់ធ្នាប់ ពាក់ព័ន្ធ​នឹង​ការដឹក​ដី ដឹក​ខ្សាច់ ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០២១ នៅ​សាលា​ខេត្តកណ្ដាល ដោយមាន​ការអញ្ជើញ​ចូលរួម មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កម្លាំង​ទាំងបី អាជ្ញាធរ​ក្រុង និង​ម្ចាស់​ដេប៉ូ​ទាំងអស់​នៅក្នុង​ក្រុង​តាខ្មៅ​។​

​ឯកឧត្តម​បន្ដថា បើ​មន្ត្រី​ទាំងអស់ អនុវត្ត​ទៅតាម​តួនាទី​ភារកិច្ច​របស់ខ្លួន ដោយ​ធ្វើ​ការចាប់​រថយន្ត​ដែល​ខុស​លក្ខណៈ​បច្ចេកទេស ដឹក​លើស​ទម្ងន់ ដឹក​ខុស​បទដ្ឋាន​បច្ចេកទេស និង​មិន​គោរព​ច្បាប់​ចរាចរណ៍ មក​ធ្វើ​ការពិន័យ និង​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ផ្លូវថ្នល់​ដែល​បានកំណត់ និង​អនុវត្តតាម​សារាចរ លេខ​០៣១០ របស់​ក្រសួង​រ៉ែ និង​ថាមពល ស្ដីពី​វិធានការ​ចំពោះ​ការដឹកជញ្ជូន​រ៉ែ​សំណង់​គ្រប់​ប្រភេទ ឱ្យបាន​ខ្ជាប់ខ្ជួន ផ្លូវ​របស់​យើង​នៅក្នុង​ក្រុង​តាខ្មៅ នឹងមិន​បណ្ដាលឱ្យមាន​ខ្សាច់​ជ្រុះ​ពេញ​ផ្លូវ​ច្រើន​ទេ ព្រមទាំង​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ផ្សេងៗ​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ស្នើឱ្យ​បង្កើត​គណៈកម្មការ​មួយ ដែលមាន​អភិបាលក្រុង​ជា​ប្រធាន និង​មាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ជា​អនុប្រធាន ដើម្បី​ធ្វើការ​អនុវត្ត​នូវលើ​កិច្ចការងារ​នេះ​។ ហើយ​ក្នុងករណី​ដែល​ការអនុវត្ត​នេះ​មិនមាន​ភាពល្អប្រសើរ​ទេ ឯកឧត្តម​បាន​ព្រមាន​ថា​នឹង​ដក​ប្រធាន​នោះ​ចេញ ដោយ​ត្រូវ​ប្ដូរ​ប្រធាន​ថ្មី​ដើម្បី​អនុវត្ត​ទៅលើ​កិច្ចការងារ​នេះ​ផងដែរ​។​

​ក្នុងឱកាស​នោះដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​សំណូមពរ​ដល់​ម្ចាស់​ដេប៉ូ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ឱ្យបាន​គ្រប់គ្នាៗ បើ​មិន​ដូច​នោះទេ អាជ្ញាធរខេត្ត ក៏ដូចជា​អ្នកពាក់ព័ន្ធ​ទាំងអស់ នឹងត្រូវ​អនុវត្ត​ទៅតាម​ច្បាប់​ដោយ​គ្មាន​ការ​យិ​គ​យល់​ឡើង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

     

×