Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធម្មការ ណែនាំ​ពុទ្ធបរិស័ទ ចូលរួម​ប្រារព្ធ​ពិធីបុណ្យ មាឃបូជា អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ការពារ ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ ៖ ក្រសួង​ធម្មការ និង​សាសនា បានធ្វើ​ការណែនាំ​ដល់ មន្ទីរ​ធម្មការ និង​សាសនា រាជធានី​-​ខេត្ត ថ្នាក់ដឹកនាំ​សង្ឃ​នៅតាម​ទី​អារាម ព្រមទាំង ប្រជា​ពុទ្ធបរិស័ទ ចូលរួម​ប្រារព្ធ​ពិធីបុណ្យ «​មាឃបូជា​» ឲ្យ​បាន​អធិកអធម ហើយ​ត្រូវអនុវត្ត​វិធានការ​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការចម្លង​ជំងឺ​កូ​វីដ​-១៩​។ ​នេះ​បើ​យោងតាម​សេចក្ដីណែនាំ​របស់ ក្រសួង​ធម្មការ និង​សាសនា កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។​

ក្រសួង បាន​ឲ្យ​ដឹងថា ពុទ្ធប រិ​ស័​ទ ត្រូវ​បន្ដ​ការរស់នៅ​ធម្មតា​តាម​បែបបទ​គន្លង​ថ្មី ដោយ​អនុវត្តន៍​នូវ​វិធានការ ដូចជា ៖ ពាក់​ម៉ាស់ លាងដៃ​ញឹកញាប់ ជាមួយ​សាប៊ូ អាល់កុល រក្សា​គម្លាត​សុវត្ថិភាព​សង្គម​បុគ្គល​ចាប់ពី ១​ម៉ែត្រ​កន្ល​ងះ​ឡើងទៅ​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​គ្រ​ប់ក​ន្លែង គ្រប់ពេលវេលា និង​គ្រប់​កាលៈទេសៈ​។​

​ក្រសួង​ធម្មការ បញ្ជាក់ថា សូម​ធ្វើការ​ណែនាំ​ទៅគ្រប់​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​-​ភ្នំពេញ ត្រូវ​ចាត់តាំង​វត្ត​អារាម រៀបចំ​ពិធីបុណ្យ​មាឃបូជា​ឲ្យ​បាន​មហា​ឡោ​រិ​ក ស្របតាម​ទំនៀមទម្លាប់ និង​ប្រពៃណីជាតិ និង​ជ្រើសតាំង​វត្ត​អារាម​ណា មួយ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា ជា​ផ្លូវការ ដោយ​ត្រូវ​អនុវត្តតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​វិធាន​នានា របស់ ក្រសួងសុខាភិបាល ជាពិសេស ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ។​

ក្រសួង​ធម្មការ និង​សាសនា សង្ឃឹម និង​ជឿជាក់ លើ​ស្មារតី​ទទួលខុសត្រូវ​របស់លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​-​ខេត្ត សហការ​ជាមួយ ព្រះ​មេគណ ព្រះ​អនុគណ​គ្រប់​ស្រុក​-​ខណ្ឌ​-​ក្រុង ព្រះចៅអធិការ​គ្រប់​វត្ត អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់ ដើម្បី​ចាត់ចែង​អនុវត្ត​សេចក្ដីណែនាំ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​

បុណ្យ មាឃបូជា គឺជា​បុណ្យ​មួយ​ក្នុង​បណ្ដា​បុណ្យ​ធំៗ​ទាំងឡាយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កា ន់​ព្រះពុទ្ធសាសនា​លើ​សកលលោក តែងតែ​ប្រារព្ធ​ធ្វើ​ពុំដែល​ខាន​។ ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​ដើម្បី​រម្លឹក​ដល់​អភិ​ល​ក្ខិ​ត​ស​ម័ យ​ទាំងពីរ នៃ​សាសនា​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ដែល​កើតឡើង នៅ​ថ្ងៃពេញបូណ៌មី ខែមាឃ​ដូចគ្នា គឺ​ថ្ងៃ​ប្រជុំ​ចតុរង្គ​ស​ន្និ បាត និង​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ប្រកាស​ដាក់​ព្រះ​ជន្មាយុ​សង្ខារ​។ ជា​រៀងរាល់ឆ្នាំ ពុទ្ធសាសនិក​ខ្មែរ តែងតែ​ប្រារព្ធ​ធ្វើបុណ្យ មាឃបូជា​នេះ នៅ​គ្រប់​វត្ត​អារាម​ទូទាំងប្រទេស​ដោយ​ចាត់ទុកថា ជាការ​បំពេញ​កុសល​ដ៏​ថ្លៃថ្លា​បំផុត​។​

បន្ថែម​ពីនេះ​ទៀត ពិធីបុណ្យ មាឃបូជា នៅ​ឆ្នាំ​២០២១​នេះ នឹងត្រូវ​ប្រព្រឹត្តទៅ​រយៈ​ពេល ២​ថ្ងៃ នា​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត និង​ថ្ងៃ​សុក្រ ១​រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ និង​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​។​

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ចាត់ចែង​រៀបចំ​កម្មវិធី​បុណ្យ​នេះ នៅ​បរិវេណ​ព្រះមហា​សក្យមុនីចេតិយ ភ្នំ​ព្រះរាជ​ទ្រព្យ (​ឧ​ត្តុ​ង្គ​) ស្រុក​ពញាឮ ខេត្តកណ្ដាល ដោយ មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នក​មុខ​អ្នក ការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និង ពុទ្ធបរិស័ទ​ចូលរួម​បំពេញ​កុសល​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ស្របតាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែងថា ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​៕ រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ

×