ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខដាក់ពាក្យបណ្តឹងប្តឹងអធិការដ្ឋាននគរបាលខណ្ឌសែន សុខ អោយចាត់វិធាការតាមច្បាប់ចំពោះជនឆរបោកម្នាក់ដែលព្រហើនហ៊ានប្រមាថអាយុជីវិតម្តាយលោកថាស្លាប់ហើយដើររៃអង្គាសលុយយកទៅចូលរួមបុណ្យសព នៅខេត្តត្បូងឃ្មុំ។
បុគ្គលម្នាក់ ហ៊ានដើរបំភ្លៃព័ត៌មានរហូតដល់ប្រមាថអាយុជីវិតអ្នក ដទៃថាស្លាប់ ដើម្បីឆបោកអ្នកដទៃ រកលុយមកបំពេញតម្រូវការខ្លួនឯង ទាំងល្មើសច្បាប់ ប៉ះពាល់សិទ្ធិអ្នកដទៃ រហូតដល់ថ្នាក់ដឹកនាំទៀតផង។ ជាក់ស្ដែងមានបុគ្គលម្នាក់ បានដើរបំប៉ោងភូតកុហក់ អាជីវករ នានាតាមផ្សារ ថា ម្ដាយរបស់លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានទទួល មរណភាព រួចហើយបុគ្គលនោះ ដើរតាមកន្លែងទីតាំងលក់ដូរ ដើម្បីសុំថវិកាយកមកចូល បុណ្យ ។ ប៉ុន្តែករណីនេះមិនមែនជាការពិតទេ។
លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែន សុខ ចេញមុខធ្វើការបដិសេធ បញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំបាទ ម៉ូវ ម៉ានិត សូមធ្វើការបញ្ជាក់ជូនសាធារណ ជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះមានជនឆបោកបានប្រឌិតព័ត៌មានថាម្តាយរបស់ខ្ញុំបានទទួលមរណភាព ហើយដើរតាមបណ្តាទីតាំងអាជីវកម្មនានាក្នុងខណ្ឌសែនសុខដើម្បីសុំថវិកាចូលបុណ្យ ។ លោកម៉ូវ មានិត បានបញ្ជាក់ថា ខ្ញុំសូមធ្វើការថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌ មាននេះ ក្នុងន័យបោក ប្រាស់ យកថវិកាពី សាធារណជន។ ជាមួយគ្នានេះ ខ្ញុំបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែន សុខដើម្បីចាប់ខ្លួនជនឆបោកនេះមកផ្តន្ទា ទោសតាមច្បាប់ឲ្យខានតែបាន ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ