កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការដឹកនាំបង្ការ និងស្វែងរក និងជួយសង្គ្រោះគ្រោះមហន្តរាយ របស់ខេត្ត Lao Cai នៃប្រទេសវៀតណាម បានប្រកាសថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមករា ព្រិល និងកំណកសន្សើម បានលេចឡើងនៅតំបន់ភ្នំនៃខេត្តនេះ ខណៈដែលសីតុណ្ហភាពបានធ្លាក់ចុះដល់ក្រោម ១១.៥ អង្សារ។ សីតុណ្ហភាពនៅទីប្រជុំជន Sapa និងឃុំភ្នំមួយចំនួននៅស្រុក Bat Xat គឺកម្រិត ០.៨ អង្សារ។
ជាលទ្ធផលនៃអាកាសដ៏អាក្រក់នេះ បានធ្វើឲ្យសត្វក្របីចំនួន ៤៥ ក្បាល បានងាប់ ដោយសារពុំអាចទ្រាំទ្រនឹងភាពត្រជាក់ខ្លាំងបំផុត។ ហេតុនេះ គណៈកម្មាធិការបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន អនុវត្តនូវវិធានការចាំបាច់ ដើម្បីការពារប្រជាជន និងសត្វពាហនៈ។ ប្រជាជននៅ Sapa និង Ba Xat ក៏ត្រូវបានណែនាំអំពីរបៀបនាំសត្វពាហនៈរបស់ពួកគេ ទៅកាន់ទីតាំងដែលកក់ក្តៅ និងរបៀបរក្សាទុកចំណី។ ហើយសិស្សសាលានៅតំបន់ភ្នំ ក៏ត្រូវបានណែនាំឲ្យបន្តស្នាក់នៅផ្ទះផងដែរ។
នៅថ្ងៃទី១១ ខែមករា ផងដែរ គណៈកម្មាធិការប្រជាជនខេត្ត Lao Cai បានចេញសេចក្តីណែនាំជាបន្ទាន់ ស្តីពីការធ្វើសមាហរណកម្ម ដើម្បីឱ្យអ្នកដំណើរអាចចៀសវាងផ្លូវរអិល និងគ្រោះថ្នាក់។ ឡានដឹកទំនិញ ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ផ្លូវជាតិលេខ៤D ។ យានយន្តដែលមានកម្លាំងលើសពី ៤ axles ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរពីសាប៉ា ទៅច្រកឆ្លងទន្លេ។ ខណៈរថយន្តផ្សេងទៀត ក៏ត្រូវបានព្រមានឱ្យនៅឆ្ងាយពីតំបន់នេះផងដែរ។
ដោយឡែក ភ្ញៀវទេសចរ ក៏ត្រូវបានព្រមានមិនគួរទៅកាន់ O Quy Ho និង Tram Ton ដើម្បីទស្សនាទិដ្ឋភាពការធ្លាក់ព្រិលនេះនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង