ប្រភពមួយបានអះអាងថា Floyd Mayweather កំពុងតែមានទំនាក់ទំនងស្នេហាជាមួយអ្នករបាំរូបស្រស់ម្នាក់ នៅឯក្លឹបកម្សាន្តរបស់គាត់ ហើយមានគម្រោងចង់មានកូនជាមួយនាងទៀតផង។
អ្នកប្រដាល់ជើងខ្លាំងអាមេរិកពុំដែលចាញ់រូបនេះ ត្រូវបានដឹងថា បានកំពុងមើលនារីអាមេរិកដើមកំណើតអង់គ្លេស នាង Anna Monroe ដែលកំពុងធ្វើការនៅក្រុមរាំស្រាតរបស់គាត់ អស់រយៈពេលជាច្រើនខែមកហើយៗ អ្នកទាំងពីរបានមានទំនាក់ទំនងជាផ្លូវការនឹងគ្នា កាលពីអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ នេះបើយោងតាមគ្រួសារ និងមិត្តភក្តិរបស់គាត់ នៅអង់គ្លេសបានប្រាប់ព័ត៌មាននេះតាមរយៈ FaceTime។
មិត្តភក្តិម្នាក់បានប្រាប់ The Sun ថា «ពួកគេទាំងពីរបានកំពុងមើលចិត្តគ្នាទៅវិញទៅមក អស់មួយរយៈមកហើយ ហើយទីបំផុត Floyd ក៏បានសម្រេចចិត្ត»។
«ឥឡូវនេះ Floyd ចង់បានកូនម្នាក់ទៀត ដែលគាត់ចង់ឲ្យ Anna ធ្វើជាម្តាយ»។
មិត្តភក្តិនោះបានបន្តថា ពួកគេបានជួបគ្នានៅឯក្លឹបរបស់ប្លយឈ្មោះថា Floyd’s Girl Collection ។
Anna កើតនៅអាមេរិក ប៉ុន្តែឪពុកម្តាយរបស់នាងបានផ្លាស់ទៅប្រទេសអង់គ្លេស ដើម្បីធ្វើការនៅពេលនាងនៅក្មេង។
បន្ទាប់មក នាងបានផ្លាស់ទៅអាមេរិកវិញ នៅពេលនាងមានអាយុ ២២ ឆ្នាំ។
នាងបានទៅសម្ភាសន៍ការងារនៅឯក្លឹបរាំស្រាត Girl Collection ប៉ុន្តែនាងត្រូវបានគេបដិសេធ។ តែយ៉ាងណា នៅពេលនាងចាកចេញមកវិញ ក៏នាងបានប្រទះនឹង Floyd នៅក្នុងច្រកផ្លូវមួយ។
នៅថ្ងៃបន្ទាប់ ក្លឹបក៏បានទូរស័ព្ទទៅនាង ដើម្បីសុំឱ្យនាងវិលត្រឡប់វិញ ហើយ Floyd ដែលម្ចាស់ក្លឹបនៅទីនោះ បានប្រាប់នាងថា នាងមានការងារធ្វើហើយ ឥឡូវនេះនាងគឺមានឥទ្ធិពលជាងគេទាំងអស់។
ចាប់តាំងពីពេលនោះមក Anna បានបង្ហោះរូបថតរបស់នាង និង Floyd នៅថ្ងៃឈប់សម្រាក ដែលថតនៅខាងក្រៅ Acropolis ក្នុងទីក្រុង Athens ប្រទេសក្រិក។
អ្នកទាំងពីរបន្ទាប់មក ក៏បានបង្ហោះរូបថតជាមួយគ្នានៅទីកន្លែងជាច្រើនផ្សេងៗទៀត នៅទីក្រុងប៉ារីស ប្រទេសបារាំង, អាប៊ូដាប៊ី, អារ៉ាប់រួម; កន្លែងស្ប៉ាអាងខៀវនៅអ៊ីស្លង់, Santorini ប្រទេសក្រិក និងទីក្រុង Amsterdam ប្រទេសហូឡង់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង