Monday, November 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បញ្ជាក់​ពី​ការ​ពលី​ជីវិត​របស់​គ្រូបង្វឹក​លោត​ឆត្រយោង​

​ភ្នំពេញៈ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មានប​ប្រសាសន៍​ប្រាប់​បញ្ជាក់ប្រាប់​សារ​ព័​ត៍​មាន CEN នៅមុននេះ​បន្តិច​នេះ​ថា លោក​វរសេនីយ៍ត្រី លឹម សាយ ជា​គ្រូបង្វឹក​លោត​ឆត្រយោង គឺ​បាន​ពលី​ជីវិត​ដោយសារតែ​ឧប្បត្តិហេតុ​លោត​ឆត្រយោង ដោយសារ​ឆត្រ​ព័ន្ធ​គ្នា​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ និង​ម្នាក់ទៀត​បាក់ជើង កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​។​

​សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់ថា “​ឧប្បត្តិហេតុ​បានកើត​ឡើង​ដោយសារ​ឆត្រ​ព័ន្ធ​គ្នា បណ្តាល​ឲ្យ​គ្រោះថ្នាក់​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​បាក់ជើង​របួស​ធ្ងន់ ហើយ​នេះ​គឺជា​គ្រោះមហន្តរាយ​ធំ​ណាស់ និង​នៅពេល​លោត​ទៅ​ឆ័​ត្រ​បញ្ជា​អត់​ទាន់​បានល្អ​វា​មក​ព័ន្ធ​គ្នា​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់ មានការ​សោកស្តាយ​ណាស់​មិនមែន​ធម្មតា​ទេ យកមក​ដល់​មន្ទីរពេទ្យ​ស្លាប់​មួយ​”​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​បន្តថា ចំពោះ​ករណីនេះ សម្តេច​តែងតែ​ធ្វើការ​រម្លឹក​មុននឹង​ធ្វើការ​លោតឆ័ត្រ​យោង តាំងពី​ការ​មើលថែ​បច្ចេកទេស បត់​ឆ័​ត្រ ការ​លោត គឺ​ត្រូវ​បង្រៀន​ឲ្យ​បាន​ម៉ត់ចត់ ប៉ុន្តែ​ដោយសារតែ​ឧប្បត្តិហេតុ​ដោយ​ឆត្រ​មក​ព័ន្ធ​គ្នា ហើយ​រួច​ធ្លាក់​មក​តែម្តង​។​

​ទាក់ទង​ករណីនេះ បញ្ជាការដ្ឋាន​ទ័ព​ពិសេស​បាន​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ លោក​វរសេនីយ៍ត្រី លឹម សាយ ជា​គ្រូបង្វឹក​លោត​ឆត្រយោង និង​ក្រុម​គ្រូ​ផ្សេងទៀត​ចំនួន ១៣​នាក់ បាន​អនុវត្ត​លោត​ឆត្រ​បញ្ជា​សម្តែង ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​កម្មុង់​ដូរ​ជំនា​ន់ទី​10 វគ្គ​ហ្វឹកហ្វឺន​ឆត្រយោង​ជំនា​ន់ទី​២៩ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ឆត្រយោង​ជំនា​ន់ទី​៣០ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេ​ជោ​សែន​ឱ​រ៉ា​ល់ ដោយ​លោក វីរ​:​សេនីយ៍​ត្រី លឹម សាយ បាន​ខុស​លក្ខណ​:​បច្ចេកទេស​ក្នុងការ​បញ្ជា​ឆត្រ បានធ្វើអោយ​មាន​គ្រោះថ្នាក់ រងរបួស​ធ្ងន់​បន្ទាប់​មក​ត្រូវបាន​អង្គភាព​ដឹក​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ រហូតដល់​វេលា​ម៉ោង ១២​និង​៣០​នាទី ទើប​អង្គភាព​ទទួលបាន​ដំណឹង​ថា លោក​វរសេនីយ៍ត្រី លឹម សាយ បាន​ពលី​ជីវិត​ទៅហើយ​។ ពេលនេះ​ក្រុមគ្រួសារ​បានស្នើ​សុំ​យក​សព​លោក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត នៅ​ខេត្តកំពង់ឆ្នាំង​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×