Monday, November 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស (PPSP) បាន​កើនឡើង​លើស ១០​ភាគរយ អំឡុងពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ​

​ភ្នំពេញ​៖ អំឡុងពេល​បី​ថ្ងៃ​ចុងក្រោយ​នេះ ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​កើនឡើង​១១,២ ភាគរយ ពី ១,១៦០​រៀល កាលពី​ថ្ងៃ​ចន្ទ មកដល់​១,២៩០​រៀល​នៅ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។

​ស្របពេល​ជាមួយគ្នានេះ ភាគហ៊ុន កំពង់ផែ​ស្វយ័ត​ព្រះសីហនុ (PAS) និង ផេស​ថិ​ក (PEPC) ក៏បាន​កើនឡើង​ផងដែរ ដល់ ១៤.០០០​រៀល និង​២.៨១០​រៀល រៀង​គ្នា​។

​ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) និង​ភាគហ៊ុន​អេស៊ីលីដា​វិញ​បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម​៦.២០០​រៀល និង​១៦.៧៨០​រៀល​។
​ផ្ទុយទៅវិញ ភាគហ៊ុន​ហ្គ្រេ​ន​ធ្វី​ន (GTI) និង​ភាគហ៊ុន កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) បាន​ធ្លាក់​ចុះមក​ត្រឹម​៣.៤០០​រៀល និង​១១.៥០០​រៀល​។

​ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុ​ជានា​ថ្ងៃ​ម្សិលមិញ​នេះ បាន​បន្ត​កើនឡើង​ចំនួន ០,១៣​ភាគរយ ទៀត ដល់​៦៣៨,៦១ ពិន្ទុ​។ ក្នុងនោះ​ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៥៤,៤៨ លាន​រៀល​។ ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​(PAS) និង និង​ធនាគារ​អេស៊ីលីដា (ABC) សុទ្ធ​តែមាន​ចំណែក​ប្រហាក់ប្រហែលគ្នា​ចំនួន ៣១%៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


×