Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឯម ច័ន្ទ​មករា ៖ អ្នក​ដែល​ប្រមាថមើលងាយ​ជន​មាន​ពិការភាព នឹងត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​ដាក់ទោស​ទណ្ឌ​ជាប់ពន្ធនាគារ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែមករា ឆ្នាំ ២០២១ នៅ​សណ្ឋាគារ​សាន់វ៉េ ឯកឧត្តម ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី វង សូត ប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​ថ្លែងថា សេចក្តីព្រាងច្បាប់​ថ្មី​ក្នុង​វិស័យ​ពិការភាព ត្រូវបាន​លើកយក​មក​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​ជន​មាន​ពិការភាព អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ ដើម្បី​ប្រមូល​ធាតុ​ចូល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​បន្ថែម​ផលប្រយោជន៍​សម្រាប់​ជន​មាន​ពិការ​នាពេល​អនាគត​។​

​ឯកឧត្តម​បាន​បន្ថែមថា យើង​សង្ឃឹមថា​ច្បាប់​នេះ​នឹង​បង្កើន​ការផ្តល់​អត្ថប្រយោជន៍​ច្រើន​បន្ថែមទៀត​សម្រាប់​ជន​មាន​ពិការភាព ដោយ​គិត​តាំងពី​ការរស់នៅ​ប្រចាំថ្ងៃ សុខភាព ការអប់រំ ការងារ វប្បធម៌ សិល្បៈ កីឡា​។​ល​។​

​ពិសេស​ច្បាប់​ថ្មី​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បានផ្តល់​អនុសាសន៍​សង្កត់ធ្ងន់​រួចមក​ហើយពី​អំពើ​ម៉ាក់​ងាយ ជេរប្រមាថ​ជន​មាន​ពិការ គឺ​មិនអាច​អត់អោន​ឱ្យបាន​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×