Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគី​ចិន​នឹង​បញ្ចប់​កិច្ច​ត្រួតពិនិត្យ​អនុម័ត​និង​កិច្ច​រៀបចំ​អនុវត្តន៍ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ក្នុង​រយៈពេល ៦ ខែ​នេះ​

​ភ្នំពេញ​៖​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានចេញ​ផ្សាយ​ព័ត៌មាន​ថា នា​ថ្ងៃទី ១៤ ខែមករា លោក Gao Feng អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន បាន​លើកឡើងថា កិច្ច​ត្រៀម​រៀបចំ​អនុវត្ត​របស់​ភាគី​ចិន​សម្រាប់​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) កំពុងតែ​ជំរុញ​យ៉ាង​រលូន ហើយ​កិច្ច​ត្រួតពិនិត្យ​អនុម័ត​និង​កិច្ច​រៀបចំ​អនុវត្តន៍​លើ​កិច្ចព្រមព្រៀង​ខាងលើនេះ​នឹង​បញ្ចប់​ក្នុង​រយៈពេល ៦ ខែ​។​

កិច្ចការងារ​នេះ​រួមមាន ការផ្លាស់ប្តូរ​បទបញ្ញត្តិ​នៃ​ពន្ធ​និង​ការរៀបចំ​អនុវត្ត​ទីកន្លែង​ដើម​នៃ​ការផលិត ក្នុង​គោលបំណង​ធានាបាន​ការអនុវត្តន៍​កាតព្វកិច្ច​កាត់បន្ថយ​ពន្ធ​របស់​ភាគី​ចិន​ក្រោយពី​កិច្ចព្រមព្រៀង​មួយ​នេះ​ចូល​ជា​ធរមាន​, កិច្ច​ផ្ទៀងផ្ទាត់​កែតម្រូវ​បញ្ជី​កាតព្វកិច្ច​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​កិច្ចព្រមព្រៀង​ខាងលើ ដើម្បី​ធានាបាន​ការអនុវត្ត​យ៉ាង​ពេញលេញ​លើ​វិធានការណ៍​បើកចំហ​និង​កាតព្វកិច្ច​ដែល​ត្រូវ​បានកំណត់​ក្នុង​កិច្ចព្រមព្រៀង​, ពង្រឹង​ការបណ្តុះបណ្តាល​ការងារ ការសម្របសម្រួល​ពី​ថ្នាក់ក្រោម​ជាតិ ក្រុម​អង្គភាព​ឈ្មួញកណ្ដាល​និង​ក្រុមហ៊ុន និង​ការយល់​ច្បាស់​អំពី​លក្ខខណ្ឌ​កំណត់​របស់​សហគ្រាស ដែល​កិច្ចការ​ទាំងនេះ​សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​ខាងលើ​។​

​បច្ចុប្បន្ននេះ RCEP គឺជា​តំបន់​ពាណិជ្ជកម្ម​សេរី​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ដែល​គ្របដណ្ដប់​ប្រហែល ៣០% នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក​, មាន​ចំនួន ៣០% នៃ​សេដ្ឋកិច្ច​សរុប និង ៣០% នៃ​ពាណិជ្ជកម្ម​បរទេស វា​មាន​ចក្ខុវិស័យ​ក្នុងការ​អភិវឌ្ឍន៍​យ៉ាង​ទូលំទូលាយ​ដែល​បង្កប់​នូវ​សក្តានុពល​ខ្ពស់​។

​តាម​ការវិភាគ​បាន​ឲ្យ​ដឹងថា ក្រោយពី RCEP ត្រូវបាន​ចុះ​ជា​ធរមាន​រួច នឹង​រួមចំណែក​ក្នុងការ​លើកកម្ពស់​អត្ថប្រយោជន៍​សម្រាប់​ការផលិត​លើ​វិស័យ​ពាណិជ្ជកម្ម​ក្នុង​តំបន់​យ៉ាង​ខ្លាំងក្លា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×