តាម Reuters, កាលពីថ្ងៃ ២២ កុម្ភៈម្សិលមិញនេះ អ្នកការទូត២រូបឲ្យដឹងថា បណ្តាប្រមុខការទូតសហគមន៍អឺរ៉ុប (EU) និងសំណូមពរជាផ្លូវការដើម្បីត្រៀមរៀបចំបញ្ជីរាយនាមមួយរួមមាន ៖ បុគ្គលជាមេដឹកនាំជាន់ខ្ពស់របស់ភូមា អាចរងទទួលការដាក់ទណ្ឌកម្ម។
ជនភៀសខ្លួនអ៊ីស្លាម រ៉ូហ៊ីងយ៉ា រង់ចាំទទួលស្បៀងសង្គ្រោះនៅជំរុំភៀសខ្លួននៅ Kutupalong នៅ Bazar, Bangladesh។
តាមអ្នកការទូតទាំងនេះ សំណូមពរអំពីបញ្ជីរាយនាមខាងលើនិងជាការបោះជំហានទៅមុខឈានដល់បទបញ្ជាដាក់ទណ្ឌកម្មក្នុងការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិទាក់ទងដល់បណ្តាឧត្តមសេនីយ៍ភូមា ដែលជាប់ពាក់ព័ន្ធជាមួយការសម្លាប់រង្គាលជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា។
ទន្ទឹមនោះបណ្តាប្រមុខការទូតក៏នឹងស្នើរសុំឲ្យតំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងការទូត Federica Mogherini ស្វែងរកការបង្កើនបទបញ្ជាហាម ឃាត់អាវុធរបស់ EU ដែលមានតាំងពីឆ្នាំ១៩៩០ ចំពោះភូមា ហើយនៅកំពុងមានប្រសិទ្ធភាពនៅឡើយទេ៕ សូយន