ស្ទឹងត្រែង សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងបានចុះពិនិត្យចំណីអាហារដែលបងប្អូនអាជីវករលក់តាមផ្ទះនៅទីផ្សាស្រុកថាឡាបរិវ៉ាត់ ដើម្បីស្រាវជ្រាវ មើលថាតើ ចំណីអាហាណាមួយហួសសុពលភាពប្រើប្រាស់ត្រូវដកហូតយកមកកំទេចចោល ដើម្បីការពារ សុខភាព អ្នកបរិភាគ និងប្រើប្រាស់កាលពីថ្ងៃទី១៩តុលាឆ្នាំ២០១៧។
ការងារចុះពិត្យនិត្យលនេះដឹកនាំលោក ថោយគឹមប្រុស ប្រធានសាខាកាំកុងត្រូលខេត្តដោយបញ្ជាក់ថា៖ការចុះពិនិត្យទំនិញគឺចង់លើកកំពស់សុខភាពដល់អ្នកប្រើប្រាស់និងចៀសវាងកុំឲ្យភ្ញៀវទេសចេរឬប្រជាពលរដ្ឋនៅក្នុងខេត្តឬទីជនបទបរិភោគចំណីអាហារទាំងនេះមានផលប៉ះពាល់ ផ្នែកសុខភាពជាពិសេសកុមាតូចៗរបស់យើង។
លោកបញ្ជាក់ថា៖កន្លងមន្ត្រីជំនាញបានយកចំណីអាហារមូយចំនួនមកធ្វើពិសោធន៏រកសារធាតុគីមីដូចជា ប្រហិត ត្រី ប្រហិតសាច់គោ បង្គា ប្រហិតក្តាម និងម៉ឹកដែលបងប្អូនអាជីវករយកមកលក់ឃើញថាអាហារមួយចំនួន មានគុណភាពល្អហើយគ្មានសារជាតិ(ហ្វកម៉ាលីន)នេះតែនៅមានទំនិញតិចតួចប៉ុណ្ណោះដែលហួសកាលបរិច្ឆាទប្រើប្រាស់ ហើយ មន្ត្រីយើងដកហូតយកមកកំទេចចោលនិងហាមមិនឲ្យលក់បន្តឡើយដូចជាទឹក្រូចដបជរ័នំកញ្ចាប់កូនក្មេងជាដើម។
ក្រុមអាជីវករនៅផ្សារទាំងអស់សុទ្ធតែសាទរជាមួយនិងសកម្មភាពចុះពន្យល់ណែនាំនេះក្នុងនោះពួកគាត់សុទ្ធតែអះអាងថា៖កន្លងមកគាត់ធ្លាប់ទិញទំនិញខ្វះការត្រួតពិនិត្យធ្វើឲ្យទំនិញនោះហួសកាលកំណត់ប្រើប្រាស់ពិបាកលក់ហើយក្រោយពីទទួលបានការពន្យល់ណែនាំមកអ្នកលក់ក៏អាចយល់ដឹងនឹងបានប្រុងប្រយ្ន័តគ្រប់ៗគ្នាដូចជាការត្រួតពិនិត្យនឹងចេះមើលស្លាកសញ្ញា ជាដើម។
ការចុះពិនិត្យនេះមន្ត្រីសាខាកាំកុងត្រូលបានដកហូតទំនិញខូចគុណភាពមានទឹក្រូចដបជ័រនិងនំស្រួយលីលីកូនក្មេង៤៣កញ្ចាប់ដើម្បីយកមករក្សាទុកនឹងធ្វើពិធីដុតកំទេចចោលនូវពេលក្រោយ៕ ដោយ៖ជាលី