Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុង​ដូន​កែវ បន្ត​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅតែ​បន្ត​រួមគ្នា​ទប់ស្កាត់ និង​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩

​តាកែវ​៖ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បន្ត​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ភ្លេច​ឲ្យ​សោះ អំពី​វិធាន​ការអប់រំ​ណែនាំ វិធានការ​បង្ការ និង​ទប់ស្កាត់ អំពី​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ កុំ​ឲ្យ​មាន​ឆ្លង​នៅ​សហគមន៍​របស់​យើង ហើយ​ជាពិសេស​ត្រូវមាន​ការចូល​រួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ដោយ​ត្រូវធ្វើ​អនាម័យ​ជាប្រចាំ ដោយ​លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល​ឲ្យ​បាន​ញឹកញាប់ នឹងត្រូវ​ពាក់​ម៉ាស់ ឬ​ប្រើប្រាស់​កន្សែង​ជាប្រចាំ ដើម្បី​ការពារ​ការឆ្លង​នូវ​មេរោគ​កូ​វីដ​-១៩ នេះ​។
​ដោយ​ក្នុងនោះដែរ លោក​អភិបាលក្រុង​ដូន​កែវ​បាន​សង្កត់ធ្ងន់ថា យើង​អាច​ភ្លេច​ឬ​ឆ្វេស​ប្រហែស​លើ​ការការពារ​ជំងឺ​កូ​វីដ​១៩ តែ​ជំងឺ​កូ​វីដ​១៩​នេះ មិនបាន​ភ្លេច​យើង​ទេ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​មានការ​ឆ្វេស​ប្រហែស​ឲ្យ​សោះ ។​

​ការអំពាវនាវ​របស់​អាជ្ញាធរ​ក្រុង​ដូន​កែវ​បែបនេះ គឺ​ក្នុងពេលដែល​រដ្ឋបាល​ក្រុង​ដូន​កែវ បានរៀបចំ​ពិធី​ចែក​អំណោយ​មនុស្សធម៌​ជា​គ្រឿងឧបភោគ​-​បរិភោគ រួមជាមួយ​ថវិកា ជូន​ដល់​ចាស់ជរា​រស់នៅក្នុង​សង្កាត់​ទាំង​៣ ក្នុង​ក្រុង​ដូន​កែវ ដែល​កំពុងមាន​ជីវភាព​ខ្វះខាត​ចំនួន​៦០​គ្រួសារ តាមរយៈ​ការ​គៀរគរ​សុំ​ជំនួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​លក់​ម៉ូតូ HONDA សាខា​ខេត្តតាកែវ ដើម្បី​ចូលរួម​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ ជាមួយនិង​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០២១​នេះ ៕​រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

×