Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង​ក្រុម​កែលម្អ​ទីផ្សារ​សម្រាប់​ខ្សែសង្វាក់​តម្លៃ​កសិកម្ម និង​ចំណង​ទីផ្សារ​របស់​គម្រោង​កាត់​បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប​

​បាត់ដំបង ៖ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង​ខេត្ត​និង​ជា​នាយក​គម្រោង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ក្រុមការងារ​ថ្នាក់ស្រុក ថ្នាក់​ខេត្ត​និង​សមាជិក​សមាជិកា ដែលជា​សេវាករ​និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​មកពី​ស្រុក​ចំនួន​៤ រួមមាន​ស្រុក​មោងឫស្សី ស្រុក​រុក្ខ​គី​រី ស្រុក​ប​វេ​ល ស្រុក​ថ្មគោល​និង​មកពី​ឃុំ​ចំនួន​៣០​ឃុំ ត្រូវ​ចង​ក្រុម​កែលម្អ​ទីផ្សារ​សម្រាប់​ខ្សែសង្វាក់​តម្លៃ​កសិកម្ម និង​ចំណង​ទីផ្សារ​របស់​គម្រោង​កាត់​បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប​ជំហាន​២ ដើម្បី​បង្កើន​ការយល់ដឹង​ថ្មីៗ​ជូន​ដល់​មន្ត្រី​ពាក់ព័ន្ធ​
​ស្តីពី​ការបង្កើត​ទីផ្សារ​កសិក​ម្ម​សម្រាប់​កសិករ​។ ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​សំខាន់ៗ​ចំនួន​បី គឺ​ទី​១-​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ គាំទ្រ​ផលិតភាព​កសិកម្ម​និង​កែលម្អ​ជីវភាព បង្កើន​សមត្ថភាព​គ្រប់គ្រង​ហានិភ័យ​និង​គ្រោះមហន្តរាយ​។​ទី​២-​ការកែលម្អ​បរិយាកាស សម្រាប់​ការបង្កើត​នូវ​ផលិតភាព​កសិកម្ម ពិពិធ​កម្ម​កសិកម្ម និង​ភាព​ធន់​នឹង​អាកាស​អាតុ​។​ទី​៣-​ការគ្រប់គ្រង​គម្រោង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ការលើក​ឡើ​ប​បែបនេះ ក្នង​សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​នូវ​ផែនការ​សកម្មភាព​និង​ថវិកា​ឆ្នាំ​២០២១ ក្រោម​ក្របខណ្ឌ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​ក្នុង​តំបន់​ទន្លេសាប ជំហាន​២ របស់​ខេត្តបាត់ដំបង នៅ​សណ្ឋាគារ​ឡឺ​ប្រ​ស៊ី​ដង់ ដែល​រៀបចំឡើង​ដោយ​ក្រុមការងារ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ​(​គជ​អប​) កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមករា​ឆ្នាំ​២០២១​។​គោលបំណង​បើក​អង្គសិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​គឺ​ផ្តោត​សំខាន់​ដើម្បី​ឲ្យ​មន្ត្រី​កសិកម្ម​ស្រុក​និង​មន្ត្រី​ផ្សព្វផ្សាយ​ព័ត៌មាន​ចល័ត​ឃុំ បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី​ការចង​ក្រុម​កែលម្អ​ទីផ្សារ​សម្រាប់​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​និង​ចំណង​ទីផ្សារ​របស់​គម្រោង​កាត់​បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប​ជំហាន​២ ដើម្បី​បង្កើន​នូវ​ការយល់ដឹង​ថ្មីៗ​ជូន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ខាងលើ តាមរយៈ​ការផ្សព្វផ្សាយ​សៀវភៅ​ណែនាំ ស្តីពី​ការបង្កើត​ទីផ្សារ​កសិក​ម្ម​សម្រាប់​កសិករ​។ ជាពិសេស​ក្រុម​កែលម្អ​ជីវភាព​និង​ការសម្របសម្រួល និង​ការច្របាច់បញ្ចូល​រវាង​អ្នកទិញ​និង​ក្រុម​កសិករ​ផលិត ដើម្បី​ជួយ​ដោះស្រាយ​ទីផ្សារ​សម្រាប់​កសិករ​តាម​ខេត្ត ស្រុក ឃុំ សង្កាត់​គោលដៅ​នីមួយៗ​របស់​គម្រោង​( TSSD-AF)​។​

​ឯកឧត្តម អ៊ុយ សុធាវី បាន​មានប្រសាសន៍​ថ្លែងអំណរគុណ ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​នានា​រួមមាន​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​និង​មូល​នី​ធិ​អន្តរជាតិ សម្រាប់​ការអភិវឌ្ឍ​កសិកម្ម​(IFAD) ដែល​បានផ្តល់​ជំនួយឥតសំណង​និង​ហិរញ្ញប្បទាន​កម្ចី​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ តាមរយៈ​នៃ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​តំបន់​ទន្លេសាប ជំហាន​២​។ ព្រមទាំង​ក្រុមការងារ​អនុវត្ត​គម្រោង​ទាំងអស់​និង​អ្នកពាក់ព័ន្ធ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។​

​ឯកឧត្តម អ៊ុយ សុធាវី បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក ឃុំ​និង​សេវាករ​ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែលជា​សិក្ខាកាម ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុងការ​ស្តាប់​បទ​បង្ហាញ របស់​ក្រុម​សម្របសម្រួល​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត ដើម្បី​ឲ្យ​គម្រោង​អនុវត្ត​ទៅតាម​គោលបំណង ដែល​បានគ្រោង​និង​ការរំពឹងទុក​របស់ខ្លួន​។​

​គួរ​រំលឹក​ផងដែរ​ថា គម្រោង​កាត់បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច តំបន់​ទន្លេសាប ជំហាន​២​នឹងត្រូវ​អនុវត្ត​រយៈ​ពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០២៣ ដោយ​អនុវត្ត​លើ​ខេត្ត​ចំនួន​៧ ក្នុងនោះ​មាន​ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តសៀមរាប​និង​ខេត្តបន្ទាយមានជ័យ​។ ដោយឡែក​ខេត្តបាត់ដំបង មានស្រុក​គោលដៅ​ចំនួន​៤​រួមមាន​ស្រុក​មោងឫស្សី ស្រុក​រុក្ខ​គី​រី ស្រុក​ប​វេ​ល ស្រុក​ថ្មគោល​និង​ឃុំ​ចំនួន​៣០​ឃុំ​៕ រក្សា​សិទ្ធិ​ដោយៈ​អ៊ុង​សា​រុំ​

 

×