ខេត្តតាកែវ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ នៅស្រុកសំរោង ជាមួយនិងវត្ថុតាងបញ្ជូនឡើងតុលាការ នៅព្រឹកថ្ងៃទី ២០ ខែមករា នេះដើម្បីចាត់ការតាមនីតិវិធី ។
បើតាមលោក ហ៊ួត វឿន ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៨ ខែ មករាឆ្នាំ២០២១នៅវេលាម៉ោង១៦និង ៥០នាទី ដឹកនាំបញ្ជាដោយលោកអនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យ ស្ដីទីដោយមានការសម្របសម្រួលនិតិវិធីពី ជីវ ចាន់តារា ព្រះរាជអាជ្ញាអបសាលាដំបូងខេត្តតាកែវ នៅចំណុចភូមិត្រពាំងវិហ៊ា ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ ជនសង្ស័យមានឈ្មោះ សំរិត សុខលីមភេទប្រុស អាយុ៣៨ឆ្នាំ មុខសញ្ញាជួញដូរនិងប្រើប្រាស់ រស់នៅភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកវត្ថុតាងដកហូតបានរួមមាន ៖ ១-ម្ស៉ៅក្រាមសថ្លាចំនួន០១កញ្ចប់ទម្ងន់១,១៣ ក្រាម ( ថ្លឹងទាំងសំបក) (ម្ចាស់ថ្នាំគេចខ្លួន) ២- ទូរស័ព្ទ១គ្រឿង(អិនចុចពិល) ៕ រក្សាសិទ្ធិដោយ៖ តាកែវ