បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិកាក្រសួងអប់រំ យុវជននិងកីឡា និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សិស្សនគរបាលជ័យលាភីប្រមាណ២៣៨នាក់ ត្រូវយកចំ
ណេះដឹងនិងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់សង្គម ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ អាកប្បកិរិយាល្អ ស្មារតីទទួលខុសត្រូវនិងគោរពប្រតិបត្តិច្បាប់ ដើម្បីក្លាយខ្លួនជាមន្ត្រីនគរបាលល្អ។
ការលើកឡើងបែបនេះ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៤ លើកទី២ដល់សិស្សនគរ
បាលក្របខណ្ឌថ្មី សម្រាប់ឆ្នាំ២០១៩ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន២៣៨នាក់ ដែលប្រព្រឹត្តធ្វើឡើងកាលពីរសៀល
ថ្ងៃទី២០ខែមករាឆ្នាំ២០២១ នៅសាលានគរបាលជាតិភូមិភាគ៥ខេត្តបាត់ដំបង។
ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា វឌ្ឍនភាព កិត្យានុភាពនិងឧត្តមភាពរបស់បណ្ឌិត្យសភាទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់សម្ដេចក្រឡាហោម
ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បច្ចុប្បន្ននេះ បណ្ឌិតសភានគរបាលកម្ពុជា ទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិនិងមន្ត្រីទាំងអស់ ផ្អែកលើផែនការយុទ្ធសាស្ត្រ បទប្បញ្ញតិ្តនានា កម្មវិធីកំណែទម្រង់ ការប្រកាន់
ខ្ជាប់នូវគុណតម្លៃទាំង៦របស់ខ្លួន គឺ វិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ការប្ដេជ្ញាចិត្តនវានុវត្តន៍ក្រោមទិសស្លោក”យើងរួមគ្នាកសាងវប្បធម៌គុណភាព”។
ឯកឧត្តម ស សុខា បានថ្លែងនូវការកោតសរសើរ និងផ្ដាំផ្ញើដល់គណគ្របគ្រងសាលានគរបាលជាតិភូមិភាគ៥ឲ្យខិតខំបន្ត
បំពេញភារកិច្ច ដើម្បីទទួលបាននជោគជ័យបន្ថែមទៀត តាមផែនការកំណត់និងសូមផ្ដាំផ្ញើដល់សិស្សជ័យលាភីទាំងអស់ ឲ្យយកចំ
ណេះដឹងនិងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់សង្គម ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ អាកប្បកិរិយាល្អ ស្មារតីទទួលខុសត្រូវនិងគោរពប្រតិបត្តិច្បាប់ ដើម្បីក្លាយខ្លួនជាមន្ត្រីនគរបាលល្អ៕ រក្សាសិទ្ធិដោយៈអ៊ុងសារុំ