Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សុខ ផល អំពាវនាវ​ដល់​យុវជន កុំ​ប្រព្រឹត្តិ​អំពើ​ប៉ះពាល់​ការសិក្សា​និង​បំផ្លាញ​អនាគត​ខ្លួន​និង​សង្គមជាតិ​

​បាត់ដំបងៈ​ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បាណន់ បាន​អំពាវនាវ​ដល់​យុវជន ដែលមាន​ឱកាស​សិក្សា​តាម​គ្រឹះស្ថាន​អប់រំ​នានា មិនត្រូវ​ប្រព្រឹត្តិ​អំពើ​ប៉ះពាល់​ដល់​ការសិក្សា ប៉ះពាល់​គ្រួសារ ប៉ះពាល់​សង្គមជាតិ​និង​បំផ្លាញ​អនាគត​ខ្លួនឯង​នោះទេ​។​

​ការលើកឡើង​នេះ ក្នុងឱកាស​អញ្ជើញ​ក្នុង​ពិធី​សំណេះសំណាល សិស្ស​អាហារូបករណ៍​នៅ​ស្រុក​បាណន់​ជិត​៤០០​នាក់ កាលពី​រសៀល​ថ្ងៃទី​១៩​ខែមករា ឆ្នាំ​២០២១​។

​ឯកឧត្តម សុខ ផល បាន​មានប្រសាសន៍ថា សិស្ស​និស្សិត​ដែលមាន​ឱកាស​បាន​ចូលរៀន ដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ត្រូវតែ​នាំគ្នា​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ចប់ ព្រោះ​ពេល​បញ្ចប់​ការសិក្សា​អាច​រក​ការងារ​ធ្វើតាម​ជំនាញ​របស់ខ្លួន ឬក៏​អាច​រស់នៅក្នុង​ភាពជា​បញ្ញវន្ត​ឬក៏​ជា​អ្នកចេះដឹង​មួយ​ក្នុងសង្គម ដោយ​ការរស់នៅ​ឬ​កំពុង​សិក្សា​នេះ ត្រូវគោរព​ច្បាប់​របស់​ប្រទេស មិនត្រូវ​ប្រព្រឹត្តិ​អំពើ​អ្វីមួយ​ប៉ះពាល់​ដល់​ការសិក្សា​របស់ខ្លួន ដែល​មិនអាច​បន្ត​ការសិក្សា​បាន​ទៀត ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​មុននឹង​ធ្វើ​អ្វីមួយ ចៀសវាង​មាន​បញ្ហា​ដល់​ខ្លួនឯង គ្រួសារ​និង​សង្គមជាតិ​ទាំងមូល​។​

​ឯកឧត្តម សុខ ផល បាន​ជំរុញ​ដល់​សិស្ស​និស្សិត​ដែលជា​ប់​អាហារូបករណ៍ ១០០​ភាគរយ រយៈពេល​៤​ឆ្នាំ ក្នុង​ឆ្នាំ​សិក្សា​ថ្មី ត្រូវខិតខំ​ពុះពារ​រៀនសូត្រ​ឲ្យ​ចប់​ថ្នាក់​សកលវិទ្យា​ល័យ តាម​ការចង់បាន​រប​ស់​គ្រួសារ ថ្នាក់​នាំ​ដឹកនាំ​ជាតិ ពិសេស​ខ្លួនឯង​ផ្ទាល់​។​
​សិស្ស​និស្សិត​ទើប​បញ្ចប់​ថ្នាក់​ទី​១២ ដែល​ក្នុងពេល​ទទួល​អាហារូបករណ៍ បាន​និយាយ​ប្រាប់ថា​ពួកគេ​ពិតជា​សប្បាយចិត្ត​យ៉ាងខ្លាំង ក្នុងពេល​ថ្នាក់ដឹកនាំ​បានគិត​គូរ​ពី​អនាគត​របស់​ពួកគេ ពិសេស​អ្នក​មិនមាន​លទ្ធភាព​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដោយបាន​ផ្ដល់​អាហារូបករណ៍ ដែល​ពួកគេ​ចាត់ទុកថា​រាជរដ្ឋាភិបាល​កម្ពុជា​និង​ថ្នាក់ដឹកនាំ មាន​គោលដៅ​ខ្ពស់​ក្នុង​ការពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា ឬ​ផលិត​ធនធានមនុស្ស សម្រាប់​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​ថែមទៀត​។​

​គួរបញ្ជាក់​ផងដែរ​ថា សម្រាប់​ការផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ពី​សំណាក់​ឯកឧត្តម សុខ ផល​និង​ក្រុមការងារ ដោយ​ឆ្នាំនេះ​មិនមែនជា​ឆ្នាំ​ទី​១​នោះទេ​គឺ​ឯកឧត្តម បានផ្ដល់​ដល់​និស្សិត​ជាច្រើន​ឆ្នាំ​មកហើយ ដែល​និស្សិត​ទាំងនោះ ខ្លះ​បាន​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ​ជាតិ​បាត់ដំបង​និង​ខ្លះទៀត ទៅ​សិក្សា​តាម​វិទ្យាស្ថាន​បច្ចេកទេស​ទាំង​៣​ក្នុង​ខេត្ត​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយៈ​អ៊ុង​សា​រុំ​

 

    

×