ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ០៥នាក់ថែមទៀត ខណៈអ្នកជំងឺកូវីដ-១៩ ចំនួន ០៤នាក់ ព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ទៅកាន់ទីស្នាក់អាស្រ័យរបស់ពួកគេអស់ហើយ ។
អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ទាំង ០៥នាក់ រួមមាន ៖
១ ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
២- ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
៣- ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិចំបក់ ឃុំក្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
៤- ស្ត្រីជនជាតិខ្មែរ អាយុ៤២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
អ្នកទាំង០៤នាក់ ខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត និងខេត្តប៉ៃលិន ។
៥- ស្ត្រីជនជាតិខ្មែរ អាយុ៤៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ខេត្តពោធិ៍សាត់ ជាអ្នកដំណើរមកពី សហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១។
បច្ចុប្បន្ន អ្នកជំងឺរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
អ្នកជាសះស្បើយ ០៤នាក់ រួមមាន៖
១- បុរសជនជាតិខ្មែរ អាយុ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
២- ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៣- បុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
៤- ស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អ្នកទាំង០៤នេះ សុទ្ធតែបានធ្វើដំណើរត្រឡប់មកពីប្រទេសថៃ ចូលកម្ពុជា តាមបណ្ដាច្រកទ្វារនៃខេត្តជាប់ព្រំដែនថៃ ។
ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ ទៅកាន់ទីស្នាក់អាស្រ័យរៀងៗខ្លួនអស់ហើយ ។
– សរុបអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា មាន ៤៥៣នាក់.
– អ្នកជាសះស្បើយ មាន ៣៩៦នាក់.
– អ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនានា ចំនួន ៥៧នាក់ ៕ រក្សាសិទ្ធិដោយ ៖ពិសិដ្ឋ CEN