Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង ៖ កម្ពុជា​មិនអាច​ធ្លាក់​ក្នុង​បញ្ជីខ្មៅ​ក្នុង​ការលាង​លុយ​កង្វក់​ទេ​

​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​ភា​ក្សា​សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ និង​សេចក្ដីព្រាង​អនុក្រឹត្យ​ពាក់ព័ន្ធ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ។​

សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា “​គេ​នៅ​មិនទាន់​ប្រកាសថា កម្ពុជា​អត់​មាន​ប្រផេះ​ទេ គេ​មិនទាន់​លុប​ប្រផេះ​ចោល​ទេ ប៉ុន្តែ​ខ្មៅ​ប្រហែលជា​មិន​ដល់​ទេ ហើយ​យើង​ចង់បាន​ឲ្យ​គេ​លុប​ប្រផេះ​ចេញ​”​។​
សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា យើង​ត្រូវធ្វើ​ឲ្យ​កម្ពុជា​ទៅជា​ប្រទេសមួយ​ដែល​អត់​ជាប់​ពាក់ព័ន្ធ​ទៅ​និង​បញ្ជី​ប្រផេះ នៃ​ការលាង​លុយ​កង្វក់ (​លុយខ្មៅ​) និង​កុំ​ឲ្យ​អាប់អោន​កិត្តិយស​នៅលើ​ឆាក​អន្ត​តរ​ជាតិ​។

សូមជម្រាបថា ដោយសារ​ភាពខ្វះខាត នៃ​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន ដល់​ការ​រីកសាយ​អាវុធ​មហា​ប្រល័យ​លើក​ទី​៣ និង​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម កម្ពុជា​ត្រូវបាន​គេ​ចាត់​ចូល​ជា​ប្រទេស​ស្ថិតក្នុង​បញ្ជី​ប្រផេះ ជា​ប្រទេស​មាន​ហានិភ័យ​ខ្ពស់ ធ្វើឱ្យ​អ្នកវិនិយោគ​មានការ​រារែក និង​អាច​ប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច​។ ប្រសិនបើ​កម្ពុជា​នៅតែ​បន្ត​ភាពខ្វះខាត​ច្បាប់​នេះ​ទៀត នោះ​នឹង​អាច​ប្រឈម​ចុះ​ក្នុង​បញ្ជីខ្មៅ​។​

នៅក្នុង​ឆ្នាំ​២០១១ ក្រុមការងារ​ហិរញ្ញវត្ថុ FATF បាន​បញ្ចូល​កម្ពុជា​យើង​ទៅក្នុង​បញ្ជី​ប្រផេះ​ជា​លើក​ទី​១ ហើយ​តម្រូវឱ្យ​យើង​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​
សេចក្ដីព្រាងច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឬ​ការលាង​លុយកខ្វក់ ត្រូវបាន​អនុម័ត​ដោយ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៦ មិថុនា​នេះ ក្នុងសម័យ​ប្រជុំ​លើក​ទី​៥​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នា​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​។​
​កម្ពុជា​បានធ្វើ​សេចក្តីព្រាង​ក្របខណ្ឌ​គតិយុត្ត​ទាក់ទង​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ក្នុង​ឆ្នាំ​២០០៧​។ តែ​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ស្ដីពី​ការសម្អាត​ប្រាក់ ដែល​ហៅ​កាត់​ថា APG បាន​ចុះមក​វាយតម្លៃថា​នៅមាន​ចំណុច​ខ្វះខាត ទើប​នៅ​ឆ្នាំ​២០១១ ក្រុមការងារ​ហិរញ្ញវត្ថុ FATF បាន​បញ្ចូល​កម្ពុជា​ទៅក្នុង​បញ្ជី​ប្រផេះ​ជា​លើក​ទី​១​។ ពេល​នោះគេ​បាន​តម្រូវ​ឲ្យ​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​។ ហើយ​កម្ពុជា​បាន​បំពេញបន្ថែម​ជាច្រើន​ទៀត ដើម្បី​ចែង​ពី​ការ​បង្កក ការឃាត់ទុក និង​ការ​រឹបអូស​។​
​ច្បាប់​ស្ដីពី​វិសោធន​កម្មនេះ ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៣ ។ បន្ទាប់ពី​បានអនុម័ត​ច្បាប់​នេះ និង​បំពេញការងារ​មួយចំនួនទៀត FATF ក៏បាន​ដក​ប្រទេស​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នៅក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៥​។​ប៉ុន្តែ​ដោយសារ FATF ប្ដូរ​ស្ទង់​ដារ​របស់ខ្លួន​នៅ​ឆ្នាំ​២០១២ ហើយ​ការវាយតម្លៃ​លើក​នេះ គឺ​ប្រើ​ស្ដង់ដារ​ថ្មី​នេះ គឺ​កម្ពុជា​នៅ​ខ្វះខាត​មូលដ្ឋាន​គតិយុត្ត​បន្ថែមទៀត​ជាច្រើន សម្រាប់​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក៏ដូចជា​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។ ភាពខ្វះ​ចន្លោះ​នេះ​បាន​ក្លាយជា​មូលហេតុ​ដាក់​ប្រទេស​កម្ពុជា​ចូលទៅក្នុង​បញ្ជី​ប្រផេះ ជា​លើក​ទី​ពីរ កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩៕ រក្សា​សិទ្ធិ ដោយ ៖ ចេស្តារ​

×