Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​អាមេរិក ធ្វើ​ទស្សនកិច្ច រោង​ម៉ាស៊ីនកិនស្រូវ របស់​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​

​ខេត្តបាត់ដំបង​៖​ដំណើរ​ទស្សនកិច្ច​រប​ស់ ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម W. Patric Murphy ទៅ​រោង​ម៉ាស៊ីនកិនស្រូវ​របស់​ស​មា​ជិ​ក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅក្នុង​ខេត្តបាត់ដំបង​។​

​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៩ ខែមករា ឆ្នាំ​២០២១ នៅឯ​រោងចក្រ​អេ​ម​រុ​រ៉ា​យស៍ សាខា​ខេត្តបាត់ដំបង ដែលជា​សមាជិក​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​រោង​ម៉ាស៊ីនកិនស្រូវ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​ទទួលបាន​នូវ​ប្រព័ន្ធ​ស្តុក​ស្រូវ អង្ករ​(Silo) ស្តង់ដារ​បច្ចេកវិទ្យារ​បស់​អាមេរិក​ដែល​អាចមាន​លទ្ធភាព​ស្តុក​ស្រូវ​បាន​ម្តង​ចំនួន​៣០០០​តោន ជាពិសេស គឺ​គំរោង​បំណាក់​Silo​ស្តុក​ស្រូវ​នេះ គឺជា​គំរោង​ទីមួយ​ដែល​ប្រើប្រាស់​ហិរញ្ញប្បទាន​របស់ ធនាគារ​នាំចេញ និង​នាំចូល របស់​សហរដ្ឋ​អា​មេ​រិច (USA-EXIM BANK) នៅ​កម្ពុជា​សម្រាប់​វិស័យ​ស្រូវ​អង្ករ ដែល​ទទួល​បានការ​ជ្រោមជ្រែង​តាមរយៈ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត​បាន​ផ្តល់​ការ​សំណេះសំណាល​ដល់​អ្នកចូលរួម​មកពី​សហគមន៍​កសិក​ម្ម អាជ្ញាធរ​ដែនដី និង​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​ប្រមាណ​៥០​នាក់ ដោយ​ឯកឧត្តម​អគ្គរដ្ឋទូត​បានធ្វើ​ចាប់អារម្មណ៍​ខ្ពស់​លើ​ខ្សែសង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ និង​ជាពិសេស​ទៅលើ​កិច្ចសហការ​ដ៏​ល្អ រវាង​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក ដែលជា​គំរូ​បង្ហាញ​តាមរយៈ​Silo ស្តុក​ស្រូវ​អង្ករ​បច្ចេកវិទ្យា​ស្តង់ដារ​របស់​សហរដ្ឋ​អាមេរិក​នេះ​។ ឯកឧត្តម​អគ្គរដ្ឋទូត​សង្ឃឹម​បន្ថែមទៀត​ដែរ​ថា ទៅ​ថ្ងៃមុខ ក្រុមហ៊ុន​ឬ​រោង​ម៉ាស៊ីន​ផ្សេងទៀត ក៏​នឹង​អាចមាន​លទ្ធភាព​ចាប់យក​ឱកាស​ក្នុង​កិច្ចសហការ​បែបនេះ​ដូចគ្នា​ដែរ​។ តាំង​នាម​ឱ្យ​សហរដ្ឋអាមេរិក​ឯកឧត្តម ឯកអគ្គរដ្ឋទូត​បាន​ថ្លែងថា សហរដ្ឋអាមេរិក រីករាយ​នឹង​ជួយ​គាំទ្រ​ដល់​កម្ពុជា ជាពិសេស​លើ​វិស័យ​ស្រូវ​អង្ករ​នេះ ដែលជា​ការចូលរួម​ជួយ​គាំទ្រ​ធ្វើអោយ ភាពរុងរឿង និង​និរន្តរភាព​នៃ​វិស័យ​កសិកម្ម​របស់​កម្ពុជា​។

​លោក​សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ ក៏បាន​ថ្លែង​ចំណាប់អារម្មណ៍​អរគុណ​ដល់ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ដែល​បាន​អញ្ជើញ​ទស្សនកិច្ច​រោងចក្រ​អេ​ម​រុ​រ៉ា​យស៍​សាខា​ខេត្តបាត់ដំបង​នេះ និង​បានបង្ហាញ​អំពី​លក្ខណៈពិសេស​នៃ silo ដែលជា​ផលិតផល​របស់​សហរ​ដ្ឋ​អាមេរិក​នេះ​ថា ជាការ​ធានា​នូវ​ស្តង់ដារ​គុណភាព និង​ពង្រីក​នូវ​សមត្ថភាព​ក្នុងការ​ទុកដាក់ ប្រកបដោយ​គុណភាព និង​ការប្រកួតប្រជែង​។

​ជា​ផែនការ​បន្តទៅ​មុខ ក្នុង​ការបន្ត​ពង្រឹង និង​ធ្វើឱ្យ​វិស័យ​ស្រូវ​អង្ករ​កាន់តែ​រីកចម្រើន​ទៅមុខទៀត លោក​សុង សារ៉ន មើលឃើញ​ពី​សារៈសំខាន់​នៃ​ការផ្តល់​ឥណទាន​និង​ការគាំទ្រ​ជា​មូលនិធិ​ផ្សេងៗ ដែល​អាច​គាំទ្រ​ក្នុង​ចង្វាក់​ផលិតកម្ម​ស្រូវ ដែល​អាច​លក់​ក្នុងការ​នាំចេញ​បាន ដែល​រួមមាន បច្ចេកទេស​ក្រោយពេល​ច្រូតកាត់ ការ​ស្តុក​ទុកដាក់ (​តាមរយៈ Silo) និង​ការជំរុញឱ្យ​ទីផ្សារ​សហរដ្ឋអាមេរិក មាន​ភាពទូលំទូលាយ​តាមរយៈ​ការជួយជ្រោមជ្រែង​របស់​រាជរដ្ឋាភិបាល និង​តាមរយៈ​ការបង្ហាញ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា​នៅក្នុង​ពិ​ព័រ​ណ៌​ផ្សេងៗ​។ លោក​សង្ឃឹមថា ប្រជាពលរដ្ឋ​អាមេរិក​នឹង​បាន​ស្គាល់ ក៏ដូចជា​ទទួលស្គាល់​ឱ្យបាន​កាន់តែ​ទូលំទូលាយ​នូវ​គុណភាព​អង្ករ​កម្ពុជា​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×