ជាពស់មួយប្រភេទដែលអាចហក់ពីមែកឈើមួយទៅមែកឈើមួយ ដោយការបំផតពោះឲ្យផតកោងចូលក្នុងដើម្បីទុកខ្យល់ ហើយអាចបណ្តែតខ្លួននៅលើអាកាសដូចជាខ្លែង និងសម្រាប់ការបង្វែរទិសគឺវាប្រើកន្ទុយពត់ពេន បក់ឆ្វេងបក់ស្តាំ តាមវាយោ។
ពស់នេះមានតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគេហៅវាថា សួគ៌ាអសិរពិស (Heavenly Snake) ហើយនៅវត្តមួយក្នុងប្រទេសម៉ាឡេស៊ី Snake Temple, Bayan lepas, Penang Island មានចិញ្ចឹមពស់ប្រភេទនេះទុកជាសត្វទេពដើម្បីឲ្យមនុស្សមកគោរពបូជា។ តែអ្វីដែលសំខាន់គឺពស់អម្បូរនេះ មាននៅពេញព្រៃឯសៀមរាប បើមានអ្នកចាប់អារម្មណ៍ចង់ឃើញអាចទៅរកមើលនៅលានជល់ដំរី ប្រាសាទបាយ័ន៕ ក្ខិណី
រូបខាងក្រោមទាំងអស់គឺថតនៅលានជល់ដំរី ប្រាសាទបាយ័ន