ភ្នំពេញ ៖ក្រសួងសុខាភិបាល បញ្ចេញសំឡេងជូនដំណឹងឲ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញបាន រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣នាក់ ជាអ្នកដំណើរមកពីអាមេរិក និងនីហ្សេរីយ៉ា ខណៈអ្នកជំងឺជាពលករខ្មែរ ធ្វើដំណើរមកពីប្រទេសថៃ ៣នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ ។
អ្នកឆ្លងកូវីដ-១៩ថ្មី ទាំង៣នាក់ រួមមាន៖
១- ស្ត្រីជនជាតិខ្មែរ អាយុ៦៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២- បុរសជនជាតិខ្មែរ អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អ្នកទាំងពីរខាងលើនេះ ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើរោគវិនិច្ឆ័យរបស់ពួកគាត់ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
៣- បុរសជនជាតិនីហ្សេរីយ៉ា អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
ចំណែកអ្នកជាសះស្បើយ ០៣នាក់ ជាអ្នកធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃ រួមមាន ៖
១- ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២- ស្ត្រីជនជាតិខ្មែរ អាយុ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំគា ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
អ្នកទាំងពីរនេះ ទទួលបានលទ្ធផលធ្វើតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ហើយ។
៣- ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពី មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
– សរុប អ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមាម ៤៥៦នាក់.
– អ្នកជំងឺជាសះស្បើយ មាន ៣៩៩នាក់ .
– អ្នកកំពុងសម្រាកនៅមន្ទីរពេទ្យនានាចំនួន ៥៧នាក់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋCEN