ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ឲ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញ បានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន ៤នាក់ ខណ: រកឃើញមានអ្នកឆ្លងថ្មីទៀតនោះទេ សម្រាប់ថ្ងៃនេះ ។
អ្នកជំងឺជាសះស្បើយទាំង៤ ខាងលើនេះ រួមមាន ÷
១- ស្ត្រីជនជាតិខ្មែរ អាយុ១៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២- ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ។
៣- ស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ។ (អ្នកទាំងពីរនេះ មានអាសយដ្ឋានស្នាក់នៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន)។
៤- ស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
អ្នកទាំង៤ខាងលើនេះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ទៅកាន់ទីស្នាក់អាស្រ័យរួចរាល់ហើយ។
សរុបអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជា គិតមកដល់ត្រឹមថ្ងៃនេះ មានចំនួន ៤៥៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤០៣នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានា ចំនួន ៥៣នាក់៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN