Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៤ថ្ងៃ ប្រឹងសង្គ្រោះដំរីជាប់គាំងក្នុងភក់ល្បាប់ស្មានពុំដល់ថា ចុងក្រោយពួកគេត្រូវជ្រើសយកជម្រើសបែបនេះឡើយ

មិនថា ជីវិតមនុស្សឬសត្វសុទ្ធតែមានតម្លៃដូចគ្នា។ ហេតុនេះពេលសម្លឹងឃើញដំរីមួយក្បាលផុងជ្រៅក្នុងភក់​ល្បាប់ អ្នកទេសចរនឹងបុគ្គលិអភិរក្សព្រែនៅហ្ស៊ីមបាវ៉េ បានចំណាយពេលវេលា និងកម្លាំងកាយចិត្តដើម្បីសង្គ្រោះវា។

ដំរីនេះបានជាប់គាំងក្នុងអន្លង់ភក់ល្បាប់ប្រមាណ​៤ថ្ងៃមកហើយ ដោយគ្មានអាហារ គ្មានទឹកផឹក បានត្រឹមតែលើកប្រមោយ។

ព្រោះតែអាកាសធាតុក្តៅពេកធ្វើឲ្យល្បាប់ជាប់នឹងខ្លួនប្រាណរបស់វា ត្រូវកកស្ងួត បង្កភាពលំបាកយ៉ាងខ្លាំងចំពោះវា។

Len Taylor ដែលជាអ្នកនាំផ្លូវភ្ញៀវទេសចរ ពេលឃើញបែបនេះក៏បោះពួយទៅរកសត្វដំរីដើម្បីធ្វើការសង្គ្រោះ។

លោក Taylor ឲ្យដឹងថា “ដំបូងឡើយគេនាំគ្នាខ្លាចថា ដំរីមួយក្បាលនេះវាអាចផ្ទុះកំហឹងសំឡេងអ៊ូអរនៅជុំវិញ។ ទោះយ៉ាងណាក្រុមសង្គ្រោះយើងខ្ញុំបានផ្សងគ្រោះថ្នាក់ប្រើពេលវេលាអស់ប្រមាណ ៦ម៉ោង ក្រោមជំនួយពីត្រាក់ទ័រ ខ្សែកាប និងដៃ ដើម្បីទាញវាចេញពីវាលល្បាប់។

ស្ថានភាពសុខភាពរបស់ដំរីមួយក្បាលនេះ ក្រោយពេលត្រូវជាប់គាំង ៤ថ្ងៃដោយគ្មានទឹក គ្មានស្បៀង ពិតជាអាក្រក់ខ្លាំងណាស់។

ដោយសារតែដំរីវាខ្សោយ វាទ្រោមកម្លាំង ហេតុនេះការអូសទាញវាឡើងពុំងាយស្រួលឡើយ។ លែន និងមិត្តភក្តិរបស់ខ្លួនធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ចៀសគ្រោះថ្នាក់បន្ថែមទៅលើវា។

គាត់បានប្រើខ្សែពួររុំជុំវិញខ្លួនរបស់វា ដើម្បីទាញឡើងព្រោះធ្វើបែបនេះ វាបញ្ចៀសបានចំពោះការថប់ដង្ហើមចំពោះដំរី។

ប៉ុន្មានម៉ោងក្រោយការសង្គ្រោះយ៉ាងលំបាក ត្រូវបានទាញផុតពីភក់ល្បាប់

ក្រោយពេលទាញផុតពីភក់ល្បាប់ ក្រុមសង្គ្រោះស្ម័ក្រចិត្តមួយនេះបានប្រឹងប្រែងបង្កើតជន្ទល់ដោយដាក់វាឲ្យដេកផ្អៀង បំណងឲ្យវាឡើងឈរបានដោយខ្លួនឯង។ ប៉ុន្តែមួយរាត្រីកន្លងផុតពេលត្រឡប់មកវិញវាពុំអាចងើបឈរបានទេ ថែមទាំងខ្សោយជាងមុនយ៉ាងខ្លាំង។

ដោយពិនិត្យឃើញរូបភាពយ៉ាងឈឺចាប់ ក្រុមស្ម័គ្រចិត្តសង្គ្រោះបានសម្រេចចាក់ថ្នាំដើម្បីឲ្យវាចាកចេញទៅដោយសុខ…ស្រួល។

នាង Melissa Mackenzie ជាភ្ញៀវម្នាក់ស្នាក់នៅផ្ទះសំណាក់ក្បែរនោះ បានសរសេរលើហ្វេសបុក អមដោយរូបភាពទាំងនោះថា ៖ “ថ្វីត្បិតតែលទ្ធផលចុងក្រោយវាពុំដូចចិត្តក្តី ប៉ុន្តែពិតជារំភើបចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ក្រោយពីបានសម្លឹងឃើញមនុស្សល្អមួយក្រុមរួបរួមគ្នា បំណងផ្តល់ជីវិតទី២ដល់ដំរីមួយក្បាលនេះ។ យ៉ាងណាក៏ដោយពួកគេបានធ្វើនូវអ្វីៗដែលពួកគេអាចធ្វើទៅបាន៕ ចន្ទ្រា

×