Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ៊ីតាលី​ប្រកា​សបិទ​ការប្រើប្រាស់​កម្មវិធី TikTok ជា​បណ្ដោះអាសន្ន​សម្រាប់​អ្នកប្រើប្រាស់​មួយចំនួន​

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹងថា ​អាជ្ញាធរ​ប្រទេស​អ៊ីតាលី​បានប្រកាស​បិទ​មិនឱ្យ​អ្នកប្រើប្រាស់​ប្រើ​កម្មវិធី TikTok ប្រសិនបើ​ពុំមាន​ការបញ្ជាក់​ច្បាស់លាស់​អំពី​អាយុ​របស់​ពួកគេ​រហូតដល់ ថ្ងៃទី​១៥ ខែកុម្ភៈ នៅពេលដែល​អាជ្ញាធរ​កំពុងតែធ្វើការ​ស្រាវជ្រាវ​ទាក់ទង​ទៅនឹង​ករណី​ក្មេងស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ ត្រូវបាន​ស្លាប់​បន្ទាប់ពី​កុមារី​នេះ​បាន​ចូលរួម​នៅក្នុង​កម្មវិធី “blackout challenge” តាមរយៈ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម TikTok​។​

Blackout challenge គឺជា​ល្បែង​លេងសើច​ក្នុងចំណោម​ក្មេងៗ​វ័យ​ជំទង់ ដោយ​រាំងខ្ទប់​ខ្យល់​អុកស៊ីសែន​កុំឱ្យ​ចូលទៅ​ដល់​ខួរក្បាល​របស់​ពួកគេ ប៉ុន្តែ​ក្រុម​វេជ្ជបណ្ឌិត​តែងតែបាន​ធ្វើការ​អប់រំ​និង​ការព្រមាន​ពី​ភាពគ្រោះថ្នាក់​នៃ​ល្បែង​នេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា​កាលពី​ខែធ្នូ​ឆ្នាំ​កន្លងទៅ អាជ្ញាធរ​អ៊ីតាលី​បាន​ប្ដឹង​ក្រុមហ៊ុន TikTok ដោយ​ចោទប្រកាន់ថា​ក្រុមហ៊ុន​ពុំមាន​ការយកចិត្តទុកដាក់​ក្នុងការ ការពារ​សុវត្ថិភាព​របស់​កុមារ មិន​ត្រឹមតែ​ប៉ុណ្ណោះ​រដ្ឋាភិបាល​ក៏បាន​រិះគន់ ដែល​ក្រុមហ៊ុន​អនុញ្ញាតឱ្យ​ក្មេង​តូចៗ​អាច​ចុះឈ្មោះ​ប្រើ​កម្មវិធី​របស់​ពួកគេ​បាន​ទៀតផង​។​

​ដោយ​ឃើញ​ពី​ភាពគ្រោះថ្នាក់​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះហើយ ដែល​នាយកដ្ឋាន​តែងតែ​ស្នើ​សុំឱ្យ​អាណាព្យាបាល​ត្រូវ​ស្វែងយល់​និង​តាមដាន ការប្រើប្រាស់​ប្រព័ន្ធ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​កូនចៅ​ពួកគេ ហើយ​លោកអ្នក​គួរតែមាន​ការប្រុងប្រយ័ត្ន​នៅពេលដែល​ឃើញ ពួកគេ​មានការ​ផ្លាស់ប្ដូរ​អាកប្ប​កិរិយា​ខ្លាំង​នោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×