Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ឃុំ​ស្នឹង​ស្ដារ​ប្រឡាយ​ឲ្យ​មួយ​ខ្សែ ប្រជាកសិករ​ធ្វើស្រែ​មួយឆ្នាំ អាចបាន​២​ដង

បាត់ដំបង​៖​ប្រជាកសិករ​រស់នៅ​ឃុំ​ស្នឹង​ស្រុក​បាណន់​ដែល​អាស្រ័យ​ផល​ពី​ប្រឡាយ​មួយ​ខ្សែ​ប្រវែងជាង​១០​គីឡូម៉ែត្រ បានធ្វើ​ស្រែ​២​ដង​ក្នុង​មួយឆ្នាំ បន្ទាប់ពី​អាជ្ញាធរខេត្ត​បាត់ដំបង​ជួយ​ស្ដារ​ប្រឡាយ​មួយ​ខ្សែ ដើម្បី​ឲ្យ​ជីវភាព​កាន់តែ​គ្រាន់បើ​ជាង​មុន​។

​ប្រជាក​សិរ​រស់នៅ​ភូមិ​ក្រសារ​ឃុំ​ស្នឹង បាន​និយាយ​ប្រាប់ថា បើទោះបី​តំបន់ ពួកគាត់​រស់នៅ​ជិត​អាង​កំពីងពួយ ប៉ុន្តែ​ពួកគាត់​អាចធ្វើ​ស្រែ​បានតែ​មួយដង​ក្នុង​មួយឆ្នាំ ព្រោះ​ពិបាក​ក្នុង​ការនាំ​ទឹក​មក​ស្រោចស្រព​ស្រូវ​។ ប៉ុន្តែ​បន្ទាប់ពី​ឯកឧត្តម គៀត ច័​ន្ធ​ថា​រិ​ទ្ធ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្នឹង​និង​សហការ​រី តាមរយៈ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត បាន​ជួយ​ស្ដារ​ប្រឡាយ រយៈពេល​២​ឆ្នាំ​មកនេះ ពួកគាត់​អាចធ្វើ​ស្រែ​បាន ២​ដង​ក្នុង​មួយឆ្នាំ ដោយ​អាច​នាំយក​ទឹក​មក​ធ្វើស្រែ​បាន​គ្រប់គ្រាន់ មិនមាន​ការព្រួយបារម្ភ ពី​ការខ្វះខាត​ទឹក​ស្រោចស្រព​ដូច​មុន​។​

​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម បាន​មានប្រសាសន៍ថា សម្រាប់​ស្រែ​ដែល​អាចធ្វើ​ការស្ដារ​ឡើងវិញ​ដែល​នៅជាប់​នឹង​ប្រឡាយ​នេះ​គឺ​ខេត្ត​អនុញ្ញាត​ឲ្យ​ពួកគាត់​ធ្វើ​បានតែ ៦០០​ហិកតា​ប៉ុណ្ណោះ ព្រោះ​អាច​នាំ​ទឹក​ពី​អាង​កំពីងពួយ​ជួយ​ស្រោចស្រព​បាន ហើយ​ឥឡូវ​ស្រូវ​ទាំងអស់នោះ កំពុងមាន​ទឹក​ដាក់​គ្រប់គ្រាន់ មិន​ជួប​គ្រោះរាំងស្ងួត​នោះទេ​។​

​លោក ឡុង ផលគុណ បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ស្រូវ​ក្នុង​ផែនការ​ដែល​ត្រូវធ្វើ​ការស្ដារ​ឡើងវិញ​នៅក្នុង​ខេត្តបាត់ដំបង​មាន​ប្រមាណ ២​ម៉ឺន​ហិកតា កំពុងមាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់ ខណៈ​មាន​ស្រូវ​ក្រៅ​ផែនការ​មួយចំនួនទៀត ដែល​ខ្វះ​ទឹក​ដាក់​ខ្លះ​នោះ ក៏​ត្រូវបាន​អាជ្ញាធរខេត្ត​និង​មន្ទីរជំនាញ​ជួយ​អន្តរាគមន៍​នាំ​ទឹក​ពី​ប្រភព​នានា មកជួយ​សង្គ្រោះ​តាម​លទ្ធ​ភាពជា​បន្តបន្ទាប់​ផងដែរ​៕​រក្សា​សិ​ទ្ទិ​ដោយៈ​អ៊ុង​សា​រុំ​

×