ភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ សូមសម្តែងការខកចិត្ត និងសោកស្តាយជាទីបំផុតចំពោះទង្វើគ្មានមនសិការរបស់បុគ្គលឈ្មោះ ឯក សុវត្ថិ ពលរដ្ឋអូស្ត្រាលីដើម កំណើតខ្មែរ រស់នៅទីក្រុងស៊ីដនី ដែលបានផ្ញើលិខិតជូនរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ដោយចោទ ប្រកាន់ទាំងគ្មានមូលដ្ឋានអំពីការនាំអង្ករកម្ពុជាទៅប្រទេសអូស្ត្រាលីថា មានពាក់ព័ន្ធនឹងការ រំលោភសិទ្ធិមនុស្ស ក្នុងគោលបំណងទុច្ចរិត ដើម្បីរារាំងការ នាំអង្ករពីកម្ពុជាចូលទីផ្សារអូស្ត្រាលី។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា ដើម្បីការពារផលប្រយោជន៍របស់ប្រជាកសិករខ្មែរ និងកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានខិតខំធ្វើការសហការ យ៉ាងជិតស្និទ្ធ និងបកស្រាយបំភ្លឺយ៉ាងសកម្ម ជូនក្រសួងស្ថាប័នពាក់ព័ន្ធរបស់អូស្ត្រាលី ជុំវិញការចោទប្រកាន់របស់បុគ្គលអគតិខាងលើ ។ ជាលទ្ធផល ភាគីអូស្ត្រាលីបានឆ្លើយបញ្ជាក់ ជាឱឡារឹកថា ផ្អែកលើការស្រាវជ្រាវរបស់ស្ថាប័នមានសមត្ថកិច្ចអូស្ត្រាលី បានរកឃើញថា ការលើកឡើងរបស់ បុគ្គលឈ្មោះ ឯក សុវត្ថិ គឺជាការចោទប្រកាន់ដែលគ្មានភស្តុតាង និងមិនអាចយកជាការបាន។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការថ្កោលទោសជនអគតិ ទាំងឡាយដែលប៉ុនប៉ងបំផ្លិចបំផ្លាញផលប្រយោជន៍ប្រជាកសិករខ្មែរតាមរយៈទង្វើទុច្ចរិត និង មួលបង្កាច់បំភ្លៃការពិត ដូចករណីបានលើកឡើងខាងដើម និងសូមគូសបញ្ជាក់ជូនសាធារណជន សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចជាកាលបានផ្តោតការយកចិត្តទុកដាក់ ខ្ពស់ចំពោះប្រជាកសិករខ្មែរ និងកសិផលកម្ពុជា ជាពិសេសអង្ករ តាមរយៈការពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍ ក្នុងនោះក៏មានប្រទេសអូស្ត្រាលីផងដែរ ដើម្បី ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដាំដុះ ការធានាគុណភាពកសិផល ព្រមទាំងពង្រីកទីផ្សារដែលមាន ស្រាប់ និងស្វែងរកបន្ថែមនូវទីផ្សារថ្មីសម្រាប់ការនាំចេញអង្ករ និងកសិផលនានារបស់កម្ពុជាឱ្យ កាន់តែទូលំទូលាយ និងតម្លៃសមរម្យ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរ ឱ្យកាន់តែល្អប្រសើរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ