ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញ រកមិនទាន់ឃើញមានករណីឆ្លងកូវីដ-១៩ថ្មី បន្ថែមទៀតនោះទេ ប៉ុន្តែបានព្យាបាលជាសះស្បើយចំនួន ០៤នាក់ ។
អ្នកជាសះស្បើយទាំង៤នាក់ រួមមាន ៖
១- ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២- ស្ត្រីជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៣- បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
៤- ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អ្នកទាំង០៤នាក់ ខាងលើនេះ ត្រូវបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យខេត្តបង្អែក ខេត្តបន្ទាយមានជ័យ ទៅកាន់ទីស្នាក់អាស្រ័យរៀងៗខ្លួន រួចរាល់ហើយ។
សូមបញ្ជាក់ថា សរុបអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៤៥៨ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ចំនួន ៤០៩នាក់ និងអ្នកជំងឺ ៤៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN