Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ​ជំនាញ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ថ្មី ២​នាក់​ទៀតហើយ ខណៈ​ព្យាបាល​ជាសះស្បើយ​បីនាក់ អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​

​ក្រសួងសុខាភិបាល បានចេញ​សេចក្ដីជូនដំណឹង ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ​ជំនាញ​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន ២​នាក់ និង​ព្យាបាល​អ្នកជំងឺ ៣​នាក់​ជាសះស្បើយ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​រួចរាល់​ហើយ​។

​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ទាំង​២​នាក់​រួមមាន ៖

១- បុរស​ជនជាតិ​ឥណ្ឌូណេស៊ី អាយុ ២៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ខេត្ត​ព្រះសីហនុ ជា​អ្នកដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។

២- ស្ត្រីជន​ជាតិខ្មែរ អាយុ​២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ ២០២១​។

​ចំណែក​អ្នកជា​សះស្បើយ​ទាំង​៣​នាក់​រួមមាន ៖

១- ស្ត្រីជន​ជាតិខ្មែរ អាយុ​១៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​អ្នកដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។

២- បុរស​ជនជាតិ​ឥណ្ឌូណេស៊ី អាយុ​៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខេត្តសៀមរាប ជា​អ្នកដំណើរ​មកពី ប្រទេស​ឥណ្ឌូណេស៊ី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។

៣- ស្ត្រីជន​ជាតិខ្មែរ អាយុ​២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១​។

​សូមបញ្ជាក់ថា គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ​សរុប​អ្នក​ឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​ចំនួន ៤៦០​នាក់ , ក្នុងនោះ​មាន អ្នកជា​សះស្បើយ​ចំនួន ៤១២​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន ៤៨​នាក់ ៕ រក្សា​សិទ្ធិ ដោយ​ពិសិដ្ឋ CEN​

×