Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម គង់ វិបុល និង​គុណ ញឹម ព្រមទាំង​មន្ត្រីជាន់ខ្ពស់​១​រូប​ទៀត ត្រូវបាន​ត្រាស់បង្គាប់​តែងតាំង​ជា រដ្ឋមន្ត្រី​ប្រតិភូ​

​ភ្នំពេញ ៖ ព្រះមហាក្សត្រ​កម្ពុជា សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង ÷

១- ឯកឧត្តម ជុ វិ​ជិ​ត្ត ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​

២- ឯកឧត្ដម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​ពន្ធដា​រ ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​

៣- ឯកឧត្តម គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។

​នេះ​បើ​យោងតាម ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ នេះ ឡាយព្រះហស្តលេខា ដោយ​ព្រះមហាក្សត្រ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី​។

​តាម​ការសង្កេត​ទៅលើ​មន្ត្រី​ដែល​បាន​ឡើង​ឋានៈ គឺ​រាជរដ្ឋាភិបាល​បាន​ពិនិត្យ​ទៅលើ​សកម្មភាព​ការងារ ភាព​ហ្មត់ចត់ ការ​សាមគ្គី​ផ្ទៃ​ក្នុងនៃ​អង្គភាព​របស់ខ្លួន ទំនាក់ទំនង​សាធារណៈ​បានល្អ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ កិច្ចសហការ​ផ្សេងៗ​ពោរពេញ​ទៅដោយ​ភាពរហ័សរហួន ឈ្លាសវៃ លទ្ធផល​ការងារ​ល្អប្រសើរ និង​ប្រាកដប្រជា​លើ​ភាពជា​អ្នកដឹកនាំ​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

×