Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេទ្យថា “ការប៉ងស្លាប់ជាជំងឺ” គ្រាដែលចៅក្រមថា “បើប៉ងស្លាប់ នឹងចាប់ដាក់គុក” ចុះប្រិយមិត្តវិញ?!

នារី Scotland ម្នាក់ បានរងជំងឺចម្លែកធ្វើឲ្យនាង “ប្រឹងប្រែងស្វែងរក”ការធ្វើអត្តឃាត៣លើកមកហើយ។

នាងឈ្មោះ Kimberley Macfarlane, អាយុ ២៣ឆ្នាំ រស់នៅក្រុង Dunfermline (Scotland) បានរងជំងឺ Fowler ដីកម្រជាហេតុបណ្តាលឲ្យនាងពុំអាចនោមបាន។ អត្រាកើតជំងឺនេះគឺ ១/១អាចស្ត្រី។ នាងក៏ជាកីឡាការិនីបាល់ទាត់ម្នាក់ ដែលបានបង្ខំលាចាកទីលានប្រកួត ព្រោះរបួសបាក់ក្តោងច្រមុះ។

Kimberley Macfarlane នឹងត្រូវចាប់បញ្ចូលគុកបើហ៊ានប៉ងធ្វើអត្តឃាតទៀត។

ជំងឺចម្លែកបូកបន្ថែមការត្រូវបោះបង់វិញ្ញាសារកីឡាដែលខ្លួនពេញចិត្ត ធ្វើឲ្យ Macfarlana ជួបនឹងបញ្ហាធ្ងន់ធ្ងរលើផ្នែកស្មារតី ហើយនឹងការតបតនឹងជំងឺចម្លែកធ្លាក់មកលើខ្លួន។

ធុញទ្រាន់នឿយណាយនឹងជីវិត នាងបានស្វែងរក “ការស្លាប់” ៣ដងមកហើយ ម្តងមុនគេបានត្រឹមរបួសខ្នង ហើយ២លើកថ្មីៗនៅថ្ងៃទី ១៤ មករា និង ១៥ មករា កន្លងមក នាងប៉ុនប៉ងលោតចុះពីលើស្ពាន តែត្រូវប៉ូលិសរារាំងទាន់។

ចំពោះទង្វើបែបនេះរបស់ Macfarlane ចៅក្រមម្នាក់នៅស្កុតលែន បានចេញសាលក្រមថា ៖ នាងនឹងត្រូវចាប់ដាក់ពន្ធធនាគារ ប្រសិននៅមានបំណងធ្វើអត្តឃាតទៀត។ តាមចៅក្រមថា បែបនេះអាចមានសង្ឃឹមទប់ស្កាត់ការប៉ងធ្វើអត្តឃាតបាន។

ប៉ុន្តែតាម Susannah Fraser, ដែលជាវេជ្ជបណ្ឌិតព្យាបាលជំងឺឲ្យ Macfarlane វិញនោះនាងត្រូវការថែទាំងអំពីរូបភាព និងស្មារតី ពុំមែនការគំរាមកំហែងពីតុលាការទេ។

វេជ្ជបណ្ឌិត Fraser ពោល ៖ “Macfarlane ពិតជាអ្នកដែលកើតជំងឺនេះ ព្រោះវាបង្កការឈឺចាប់ ពិបាកទ្រាំទ្រ ងាយបណ្តាលឲ្យកើតជំងឺសោកសៅ បាក់ទឹកចិត្ត។ អ្នកជំងឺធ្ងន់ធ្ងរដូចនាង មាននិន្នាការស្វែងរកការស្លាប់ -ប្រៀបដូចជាដំណោះស្រាយ១។ រីឯការជ្រើវិធីគំរាមកំហែងដោយច្បាប់ ចំពោះអ្នកជំងឺ គឺជាទង្វើមួយពិបាកទទួលយកណាស់!!!៕ សូយន

×