កំពង់ចាម ៖ ព្រោះតែខឹងសុំលុយម្ដាយមិនបាន កូនប្រុស ម្នាក់ ទាញជ្រញ់ទៅវាយក្បាលម្ដាយ បណ្តាលឲ្យរបួសធ្ងន់ ហើយបានស្លាប់ ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសូរគេន ឃុំសូរគង ស្រុកកងមាស។
នគរបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងថា ជនបង្កជាកូនប្រុសទុរយស ឈ្មោះ សុយ ណារ៉ា អាយុ៣៣ឆ្នាំ ចំណែក ស្ដ្រីជាម្ដាយដែលរងគ្រោះរហូតដល់ស្លាប់ឈ្មោះ គាត ធីម អាយុ៦៤ឆ្នាំ ។ ប្រភពដដែលបញ្ជាក់ថា កូនប្រុសអប្រិយ បានយកជ្រញ់វាយទៅលើក្បាលម្តាយបង្កើត បណ្តាលឲ្យរងរបួស ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕ ដោយ៖បញ្ញាស័ក្តិ