សត្វកម្រជាអាហារ រូបរៀងមិនធម្មតា សាកកាលណាឆ្ងាញ់លិទ្ធមាត់លិទ្ធក។ Sandworm ជាជន្លេនសមុទ្រមួយប្រភេទ ដែលរស់នៅក្នុងដីខ្សាច់ហើយវាមានសណ្ឋានជាជន្លេនតែមើលមានជើងច្រើនដូចជាក្អែប សត្វនេះក្នុង១ឆ្នាំគេប្រទះឃើញនៅក្នុងខែ៣ ខែ៩ ខែ១០ ខែ១១ ហើយវាបង្ហាញខ្លួនតែក្នុងរយៈពេល២ទៅ៣ម៉ោងប៉ុណ្ណោះ ដោយវាហែលបណ្ដែតខ្លួននៅលើផ្ទៃទឹក ហើយការចាប់គឺគេយកសំណាញ់ទៅដួសឬកាយរកវាតាមគុម្ពសារាយនានា តាមដៃសមុទ្រ វាមានតម្លៃក្នុង១គីឡូក្រាម ពី ២០-៣០ដុល្លារ ទៅតាមទំហំរបស់វា។
ដើម្បីទុកវាអោយបាននៅស្រស់ល្អគេយកធុងទៅដាក់ទឹកកកអោយត្រជាក់ហើយចាក់ទឹកកកនោះចេញទើបដាក់ ក្អែបខ្សាច់នេះចូល ព្រោះវារស់នៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង។ គេអាចយកវាទៅធ្វើជាម្ហូបច្រើនយ៉ាង មានឆ្អិននិងហូបឆៅបានដូចជា sashimi ផងដែរ។
សត្វនេះមាននៅក្នុងតំបន់ទឹកភ្លៀវ តាមដៃសមុទ្រ ឯភាគកណ្ដាលនិងខាងជើងប្រទេសវៀតណាម វាជាអាហារពិសេសដ៏កម្រ ហើយមានប្រូតេអ៊ីនខ្ពស់ ដូច្នេះទើបអ្នកដែលទើបងើបពីឈឺ អ្នកកើតហឺត អ្នកមានផ្ទៃពោះ និងអ្នក អាលែកហ្ស៊ី ត្រូវបានហាមមិនអោយបរិភោគ។
តើនៅស្រុកយើងដែលប្រទះទេ?! សូមជួយផ្ដល់ជាការយល់ដឹងបន្ថែមដល់បងប្អូនយើងដែលមិនទាន់បានស្គាល់ផង! ទុកជាចំណេះដឹងទូទៅដល់យើងគ្រប់គ្នា រួមទាំងខ្ញុំម្នាក់ដែរ៕ ក្ខិណី
វីដេអូអាហារតាមផ្លូវនៅទីក្រុងហាណួយ ប្រទេសវៀតណាម
កសិដ្ឋានប្រមូលផលជន្លេនខ្សាច់