Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគារសិក្សា​២​ខ្នង កម្ពស់​២​ជាន់ នៅ​ស្រុក​ពីរ​ផ្សេងគ្នា ក្នុង​ខេត្តតាកែវ ជា​អំណោយ​របស់​ភាគី​មិត្ត​ចិន ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទាន់ពេល​ក្មេងៗ ចូល​កង​ឆ្នាំ​សិក្សា​ថ្មី​

​តាកែវ​៖ ថ្លែង​ក្នុង​ពិធី​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​អាគារ​សិក្សា ចំនួន ២​ខ្នង កម្ពស់​២​ជាន់ នៅ​ស្រុក​ពីរ​ផ្សេងគ្នា ក្នុង​ខេត្តតាកែវ នូវ​សាលាបឋមសិក្សា​អង្គ​កំណប់ និង​វិទ្យាល័យ​សុខ​អាន​ដូង​ខ្ពស់ និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​អនុវត្ត គម្រោង​ភូមិ​មិត្តភាព កម្ពុជា​-​ចិន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ភូមិ​តា​នន នា​ព្រឹក​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០២១​នេះ ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​លើកឡើងថា អាគារ​សាលារៀន​ថ្មីស្រឡាង​ដែលជា​អំណោយ​ភាគី​មិត្ត​ចិន​នេះ វា​ពិត​សំខាន់​ខ្លាំងណាស់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​អាច​ឲ្យ​កូនៗ​ចៅៗ​របស់​យើង បាន​រៀនសូត្រ​ក្រេប​យកចំណេះ​វិជ្ជា ពង្រឹងសមត្ថភាព​ខ្លួន​ឲ​កាន់តែ​រឹងមាំ​ទៅ​ថ្ងៃ​ខាងមុខ ជួយ​បម្រើរ​ដល់​ការងារ​ក្នុង​សង្គមជាតិ​ឲ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅមុខ ។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បន្តថា ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​មានសំណាង​ជាងគេ ខណៈដែល​សមាគមន៍​ចិន បាន​លើក​ឲ្យ​មាន​ដំណើរការ​គម្រោង​ថ្មី​មួយទៀត ដែលមាន​ទំហំ​ទឹកប្រាក់ ចំនួន ១,៤​លាន​ដុល្លារ ក្នុង​គម្រោង​ភូមិ​មិត្តភាព​កម្ពុជា​-​ចិន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ភូមិ​តា​នន ដូច្នេះ​សុំ​ឲ​ក្រុមការងារ​ទាំងអស់ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្តង ត្រូវ​ខំប្រឹងប្រែង​ថែមទៀត​ធ្វើ​យ៉ាងម៉េច​ធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​ប្រទេស​យើង​ទាំងពីរ​នេះ​ឲ្យ​បាន​កាន់តែ​ល្អ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ និង​ក្លាយជា​គំរូ​ដល់​ល្អ ក្នុងការ​អភិវឌ្ឍន៍​នៅក្នុង​ភូមិ​តា​នន​នេះ ឲ្យ​មានការ​រីកចម្រើន​កាន់តែ​ល្អប្រសើរ​ឡើង ជា​គំរូ​ដល់​ភូមិ​ឃុំ​ដ៏ទៃទៀត ដើម្បី​ឲ​គេ​យក​គំរូ​តាម ក្នុងការ​ចូលរួមចំណែក​ជាមួយនិង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ៕ រក្សា​សិទ្ធិ​ដោយ​៖​តាកែវ​

×